​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​អង់គ្លេស

ចែករំលែក៖

​ប្រភព​បាន​រាយការណ៍​ថា​ នាយក​រដ្ឋ​មន្ត្រ​ឥណ្ឌា​ លោក​ណា​រ៉េ​ន​ត្រា​ មូ​ឌី​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ចក្រភព​អង់គ្លេស​។​

modi-l1

​ប្រភព​បាន​បន្ត​ថា​ លោក​ម៉ូ​ឌី​ នឹង​អញ្ជើញ​ទៅ​កាន់​ទីក្រុង​ឡុ​ង​ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ ។​ ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​ លោក​មូ​ឌី​ នឹង​ជួប​លៀង​ភោជនាហារ​ថ្ងៃត្រង់​ជាមួយ​ព្រះរាជ​នី​ Queen​ Elizabeth​ II​ និង​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David​ Cameron​ ផង​ដែរ​ ។​

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​មានការ​រំពឹង​ថា​ ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ឥណ្ឌា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ជាមួយ​ចក្រភព​អង់គ្លេស​ ដោយ​ផ្តោត​ទៅ​លើ​វិស័យ​ឯកជន​ច្រើន​ជាង​ រវាង​រដ្ឋ​ និង​រដ្ឋ​ ។​ ឥណ្ឌា​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​ផង​ដែរ​ ដូច្នេះ​ឥណ្ឌា​មាន​បំណង​ចង់​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ ៕​

...

 

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print