​ក្រុម​ឧទ្ទាម​តា​លី​បង់​១០​នាក់​ទម្លាក់អាវុធ​ ចុះចូល​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ ក្រុម​ឧទ្ទាម​តា​លី​បង់​១០​នាក់​បាន​ទម្លាក់អាវុធ​របស់​ពួក​គេ​ បោះបង់​ចោលការ​វាយប្រហារ​ជាមួយ​រដ្ឋាភិបាល​ និង​ប្រគល់​អាវុធ​របស់​ពួក​គេ​ឲ្យ​ទៅ​ប៉ូលិស​ ស្ថិត​នៅ​ភាគ​ខាងជើង​ខេត្ត​ Badakhshan​ រដ្ឋធានី​ Faizabad​ ចម្ងាយ​ប្រមាណ​៣១៥​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​កា​ប៊ូល​ ។​

ewe6ss

​លោក​ Sakhidad​ Haidary​ ស្នងការ​ប៉ូលិស​បាន​ប្រាប់​ប្រភព​ស៊ី​ន​ហួ​ថា​ ក្រុម​ឧទ្ទាម​តា​លី​បង់​១០​នាក់​ ដែល​ស្ថិត​ក្រោម​ការ​បញ្ជាក់​ដឹកនាំ​របស់​មេក្រុម​ឈ្មោះ​ Ahmad​ Maqsoud​ នោះ​បាន​ទម្លាក់អាវុធ​របស់​ពួក​គេ​ និង​បាន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ និង​បាន​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​ចាប់ពី​ពេល​នេះ​តទៅ​ ។​

​មន្ត្រី​បាន​អះអាង​ថា​ ក្រុម​ឧទ្ទាម​ដែល​មានការ​ឡោម​ព័ទ្ធ​នោះ​បាន​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​សកម្មជន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ថិត​នៅ​ក្នុងស្រុក​ Baharak​ ជា​ពិសេស​កាលពី​២​ឆ្នាំ​កន្លង​មកនេះ​ ។​

​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ធ្វើ​សកម្មភាព​យ៉ាង​អង់អាច​ណាស់​ដែរ​ស្ថិត​នៅ​ក្នុង​ខេត្ត​ Badakhshabn​ ក្នុង​នោះ​មានស្រុក​ Baharak​ ផង​ដែរ​ដែល​ជា​ទ​ង្វើ​មួយ​មិន​អាច​បរិយាយ​បាន​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print