កីឡាករ​ ឌុន​ ប៊ុ​ន​ធឿ​ន​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ ឡុ​ង​ សំណាង​ រីឯ​ ញ៉េ​ សិទ្ធ​ ប៉ះ​ជាមួយ​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ វគ្គ​១​ភាគ​៤​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្រាប់​ជំនួប​ប្រកួត​វគ្គ​ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ ប្រដាល់​ជើងឯក​ខ្សែក្រវាត់​ TIFFY​ SUPER​ FIGHT​ ទម្ងន់​៦០​គីឡូក្រាម​ នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ កីឡាករ​ ឌុន​ ប៊ុ​ន​ធឿ​ន​ មក​ពី​ ក្លិប​ខេត្ដព្រៃវែង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ ឡុ​ង​ សំណាង​ សិស្ស​លោក​ឡុ​ង​ សាល​វ័​ន្ដ​ ខណៈ​ដែល​កីឡាករ​ ញ៉េ​ សិទ្ធ​ សិស្ស​លោក​ អេ​ភូ​ថង​ជួប​ជាមួយ​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ សិស្ស​លោក​ អ៊ិ​ន​ ខេ​ម​រិ​ន​ នៅ​លើ​សង្វៀន​ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​អា​រី​ណា​ ។​

ញ៉េ សិទ្ធ

​ជំនួប​ប្រកួត​រវាង​ឡុ​ង​ សំណាង​ នឹង​ ឌុន​ ប៊ុ​ន​ ធឿ​ន​ អាច​និយាយ​បាន​ថា​ ជា​គូប្រកួត​ដែល​ដឹង​ពី​លទ្ធផល​ឈ្នះ​ចាញ់​ខ្លះៗ​ហើយ​ដែរ​ បើ​ទោះបី​ ប៊ុ​ន​ធឿ​ន​ និង​ សំណាង​ មិន​ដែល​ជួប​គ្នា​ពី​មុន​មក​ក៏​ ដោយ​ ។​ ប៊ុ​ន​ធឿ​ន​ មាន​ប្រៀប​ផ្នែក​ កម្ពស់​និង​ការ​ប្រើ​ស្នៀត​ប្រដាល់​ ម្យ៉ាង​ វិញទៀត​ ប៊ុ​ន​ធឿ​ន​ ធ្លាប់​វាយ​ឈ្នះ​កីឡា​ ករ​ ឡុ​ង​ សំណាង​។​ ជាកស្ដែង​ក្នុង​វគ្គ​ ជម្រុះ​ចំនួន​៣​ដំណាក់កាល​កន្លង​ទៅ​ ឌុន​ ប៊ុ​ន​ ធឿ​ន​បាន​វាយ​ឈ្នះ​ ធឿ​ន​ គឹ​ម​ហៀ​ង​ មក​ពី​ក្លិប​កងពលតូច​លេខ​៨​ឈ្នះ​ ទេស​ ឧត្ដម​ មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ និង​ឈ្នះ​ធន់​ចាន់​តាក់​មក​ពី​ក្លិប​ម​ជ្ឈ​ មណ្ឌលកីឡា​កង​យោធពលខេមរភូមិន្ទ​។​

​ចំណែកឯ​កីឡាករ​ ឡុ​ង​ សំណាង​ ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ចំនួន​៣​ដំណាក់កាល​កន្លង​ទៅ​វាយ​ឈ្នះ​ កីឡាករ​ ម៉​ន​ គឹ​ម​ឡុ​ង​ ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក​ ឈ្នះ​កីឡាករ​ ផុ​ន​ ផុល​ ក្លិប​តា​ព្រហ្ម​មាន​ ជ័យ​និង​ឈ្នះ​កីឡាករ​ ថន​ ភឿ​ត​ មក​ពី​ក្លិប​ ឃ្លាំងមឿង​កីឡា​។​សម្រាប់​លទ្ធផល​ពិត​ ប្រាកដ​ជំនួប​ប្រកួត​ រវាង​ឌុន​ ប៊ុ​ន​ធឿ​ន​ នឹង​ ឡុ​ង​ សំណាង​ នៅ​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​នេះ​គេ​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ កីឡាករ​ណា​អាច​មាន​វាសនា​ទទួល​បាន​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​ ផ្ដាចព្រ័ត្រ​នោះ​ទេ​ គឺ​ត្រូវ​ចាំ​ដល់​ថ្ងៃ​ប្រកួត​ចប់​ទើប​ដឹង​ច្បាស់​ លាស់​ ។​

​ចំពោះ​ការ​ប្រកួត​ រវាង​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ និង​ ញ៉េ​ សិទ្ធ​ ក្នុង​វគ្គ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទំនង​មិន​អាច​ឈ្នះ​ កីឡាករ​ ញ៉េ​ សិទ្ធ​ នោះ​ឡើយ​ ។​ សម្រាប់​ ប្រវត្ដិ​ប្រកួត​ចំនួន​៣​ដំណាក់កាល​កន្លង​ ទៅ​ ញ៉េ​ សិទ្ធ​ បាន​វាយ​ឈ្នះ​ជុន​ សា​វុ​ធ​ ក្លិប​ពោធិ៍​ជ័យ​កីឡា​ឈ្នះ​ យ៉​ន​ វិចិត្រ​ ក្លិប​ កងទ័ព​ឆត្រយោង​៩១១​ និង​ឈ្នះ​កីឡាករ​ ផា​ សុ​ផាត​និល​ ក្លិប​ពន្លឺ​សាមគ្គី​ខេត្ដ​បាត់​ ដំបង​ដោយ​ពិន្ទុ​ ។​

​រីឯ​កីឡាករ​ផៃ​ គឹ​ម​ហឿ​ត​ ប្រកួត​ ជម្រុះ​ចំនួន​៣​ដំណាក់កាល​កន្លង​ទៅ​វាយ​ឈ្នះ​កីឡាករ​ ឈាន​ រស្មី​ ក្លិប​រាជសីហ៍​ ខេត្ដរតនគិរី​ឈ្នះ​ សេក​ ចាន់​រាជ​ ក្លិប​ អង្គរ​មាន​ជ័យ​ និង​ឈ្នះ​កីឡាករ​ ឃី​ម​ សា​វ៉េ​ត​ ក្លិប​ព្រះ​ខ័​រាជ្យ​ ។​

​គួរ​រំលឹក​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែ​ ក្រវាត់​ជើងឯក​ TIFFY​ SUPER​ FIGHT​ ទម្ងន់​៦០​គីឡូក្រាម​វគ្គ​ផ្ដាច់ព្រ័ត្រ​កីឡាករ​ ដែល​ទទួល​បាន​តំណែង​ជើងឯក​ក្រៅពី​ ខ្សែក្រវាត់​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ៤​ពាន​ដុល្លារ​ចំណាត់ថ្នាក់​លេខ​២​ទទួល​ បាន​ថវិកា​ចំនួន​២​ពាន​ដុល្លារ​និង​ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ថវិកា​ចំនួន​៧៥០​ ដុល្លារ​ ៕​

ឌុន ប៊ុនធឿន

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print