រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ​លើស​ទម្ងន់​ហើយ​ហ្វ្រាំង​មិន​ស៊ី​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​៤​កង់

ចែករំលែក៖

​ភ្នំពេញ​៖​ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៤​កង់​បាន​រង​ការ​ខូចខាត​ ដោយសារ​តែ​រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ដឹក​លើស​ទម្ងន់​ ហើយ​ម្យ៉ាងវិញទៀត​ហ្វ្រាំង​មិន​ស៊ី​ផង​នោះ​ ពេល​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​ មាន​ជ័យ​ក៏​បាន​បុក​រះ​ ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​បួស​នោះ​ទេ​ ។​

image1

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​ មាន​ជ័យ​ខាងកើត​ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌចំការមន​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ ទិស​ដៅ​ពី​លិចទៅ​កើត​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​ចុះ​ស្ពាន​នោះ​ ស្រាប់តែ​ហ្វ្រាំង​មិន​ស៊ី​ក៏​បាន​រអិល​ចុះ​ រួច​អ្នក​បើករថយន្ត​បាន​បួង​ចង្កូត​ទៅ​ឆ្វេង​ដៃ​ ក៏​បាន​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ចំនួន​៤​កង់​ ប៉ុន្តែ​សំណាងល្អ​ មិន​បង្ក​ឱ្យ​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ចំណែក​រថយន្ត​បង្ក​បាន​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​ រួច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ៕​

image3image4image2

...

ដោយ៖ ជី​ម​ ភា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print