ស្ដ្រី​កត់​ឆ្នោត​២​នាក់​ត្រូវ​បាន​តុលាកា​ដោះ​លែង​

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ដ្រី​២​នាក់​ជា​អ្នក​កត់​ឆ្នោត​ ហើយ​ត្រូវ​បាន​តុលាកា​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ​ក្នុង​ហេតុផល​ជា​រឿង​កំប៉ិកកំប៉ុក​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​កម្លាំង​អធិការដ្ឋាន​ នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​មក​ ខណៈ​ដែល​មេ​ឆ្នោត​ដទៃ​ទៀត​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​នាំ​ទៅ​ តុលាកា​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ ។​

nkw_1 copy

​ស្ដ្រី​កត់​ឆ្នោត​ដែល​ពលរដ្ឋ​រិះគន់​ទៅ​ លើ​សមត្ថកិច្ច​ថា​ ចាប់​តែ​មេ​ឆ្នោត​ កំប៉ិកកំប៉ុក​រាយរង​តែ​មេ​ឆ្នោត​ធំៗ​ គ្រាក់ៗ​មិន​ហ៊ាន​បង្ក្រាប​ ហើយ​ក៏​មិន​ខ្វះ​ ដែរ​មេ​ឆ្នោត​កៀរ​នឹង​ជើង​ជ្រក​តាម​តូប​លក់ដូរ​អង្គុយ​កត់​តាម​ផ្សារ​តែ​គ្មាន​មិន​ហ៊ាន​បង្ក្រាប​រហូត​ដល់​ពលរដ្ឋ​លើក​ ឡើង​ថា​ សមត្ថកិច្ច​ម្ដេច​ហ៊ាន​ចាប់​ បើ​ បង់លុយ​ប្រចាំខែ​ឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​ រួច​ហើយ​ចាប់​បាន​តែ​មេ​ឆ្នោត​ណា​បង់​ លុយ​តិច​មិន​បង់លុយ​គ្មាន​សែស្រឡាយ​គ្មាន​ខ្នង​នោះ​ចាប់​បាន​ហើយ​ ។​

​ដោយឡែក​ស្ដ្រី​២​នាក់​ជា​មេ​ឆ្នោត​ តូចតាច​កត់​នៅ​ក្នុង​ផ្សារ​តាំង​កសាង​ ភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ ក្នុង​ចំណោម​មេ​ឆ្នោត​ជា​ច្រើន​ រយ​នាក់​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ សង្ស័យ​មិន​បង់លុយ​ ហើយ​នាំ​មក​សាក​ សួរ​កសាង​សំណុំរឿង​បញ្ជូន​ខ្លូ​ន​ទៅ​តុលាការ​ នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​នេះ​ តែ​ ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ហេតុផល​មេ​ឆ្នោត​កំ​ប៉ិក​ កំប៉ុក​ ។​ តែបើ​តាម​ប្រភព​ច្បាស់ការ​ មួយ​ផ្សេង​ទៀត​បានឱ្យ​ដឹង​ថា​ មេ​ឆ្នោត​ ទាំង​២​នាក់​ ដែល​ចាប់​ឃាត់ខ្លួន​កន្លង​មក​ ត្រូវ​បាន​សាច់ញាតិ​រត់ការ​ដោះ​លែង​ តាំងពី​សមត្ថកិច្ច​ដល់​តុលាការ​ ទើប​ចេញ​ បាន​ដោយ​ស្រួល​បៀ​ប​នេះ​ ។​

​ថ្វីបើ​មាន​មតិ​រិះគន់​ផ្សេងៗ​គ្នា​ទៅ​លើ​ សមត្ថកិច្ច​យ៉ាងណា​ក៏​ដោយ​មេ​ឆ្នោត​ ធំៗ​អ្នក​កត់​ឆ្នោត​ប្រចាំ​តាម​ផ្សារ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​ដូច​ជា​កន្លែង​ផ្សេងៗ​ ទៀត​ នៅ​តែ​សម្ញែង​ឫក​អង្គុយ​កត់​ធ្វើ​ ព្រងើយ​ សមត្ថកិច្ច​អត់​ហ៊ាន​ក្អក​សោះ​ ទៅ​អើត​ក៏​មិន​ហ៊ាន​ផង​ ។​ សង្ស័យ​ត្រូវ​ដង​ ត្រូវ​ផ្លែ​គ្នា​ហើយ​ រវាង​មេ​ឆ្នោត​នឹង​នគរ​ បាល​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print