សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថាកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆកា តំណាងភាគីជប៉ុននិងកូរ៉េខាង ត្បូងចាប់ផ្ដើមពិភាក្សាលើកទី១០នៅ ទីក្រុងសេអ៊ូលដើម្បីដោះស្រាយបញ្ហា ស្ដ្រីកូរ៉េខាងត្បូងត្រូវកម្លាំងទាហានជប៉ុនចាប់បង្ខំធ្វើជាទាសករផ្លូវភេទក្នុងសម័យ សង្គ្រាមលោកលើកទីពីរ ។
ដឹកនាំគណៈប្រតិភូកូរ៉េខាងត្បូងមានរដ្ឋលេខាធិការក្រសួងការបរទេសលោកLee sang Deok ចំណែកភាគីជប៉ុនវិញ ដឹកនាំដោយលោក Ishikane Kimihizo រដ្ឋមន្ដ្រីទទួលបន្ទុកបញ្ហាអាស៊ីប៉ាស៊ីហ្វិក។ កិច្ចពិភាក្សានេះបានធ្វើឡើងក្នុងពេលដែល មានមតិជាច្រើនបញ្ជាក់ថាភាគីទាំងពីរនឹងមិនទទួលបានលទ្ធផលជាវិជ្ជមាននោះ ឡើយ។
នៅក្នុងជំនួបនៅទីក្រុងសេអ៊ូលកាលពីដើមខែកន្លងមកប្រធានាធិបតីកូរ៉េខាង ត្បូងលោកស្រីផាក យុងហេ និងនាយករដ្ឋ មន្ដ្រីជប៉ុនលោកស៊ីន ហ្សូអាបេ បានឯក ភាពឱ្យមានកិច្ចពិភាក្សាដើម្បីបញ្ចប់នូវបញ្ហាសេសសល់ពិសេសគឺបញ្ហាស្ដ្រីត្រូវ ទាហានជប៉ុនចាប់បង្ខំឱ្យបម្រើផ្លូវភេទ។
មានស្ដ្រីនៅទ្វីបអាស៊ីដល់ទៅ២សែន នាក់ភាគច្រើននៅលើឧបទ្វីបកូរ៉េត្រូវចាប់ បង្ខំឱ្យធ្វើជាទាសករផ្លូវភេទឱ្យកម្លាំង ទាហានជប៉ុនក្នុងសង្គ្រាមលោកលើកទី២។
ការដោះស្រាយបញ្ហាខាងលើគឺជារឿង បន្ទាន់មួយដោយសារតែមានស្ដ្រីរងគ្រោះ ជាច្រើនស្ថិតក្នុងភាពចាស់ជរាហើយ មួយចំនួនធំបានស្លាប់ទៅហើយ។ នៅ កូរ៉េខាងត្បូងពេលនេះមានតែ១២០នាក់ប៉ុណ្ណោះដែលនៅរស់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី