ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបទអន្តរាគមន៍ស្តីពីភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្ត្រីសភា ជូនដល់អង្គសិក្ខាសាលាសភា ស្តីពីហ្វ្រង់កូហ្វូនី ភាសាបារាំង និងការងារសភា ក្រោមកិច្ចសហការរៀបចំដោយក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង និងកម្មវិធីNoria-APF ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា នៅសណ្ឋាគារ Raffles Le Royal ភ្នំពេញ៕ ស រស្មី







