លោក វង្ស ពិសេន អញ្ជើញជាអធិបតី ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាឃុំកញ្ចាំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃអាទិត្យ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានរៀបចំពិធីអបអរសាទ ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាឃុំកញ្ចាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង្ស ពិសេន ប្រធានក្រុមការងារចុះជួយឃុំកញ្ចាំ ខេត្តស្វាយរៀង ។

លោក វង្ស ពិសេន ប្រធានក្រុមការងារចុះជួយឃុំ  កញ្ចាំ ខេត្តស្វាយរៀងបានថ្លែងសាររបស់ គណបក្សប្រជាជនជូនជ្រាបថា សន្តិភាពគឺជាកត្តាចម្បងបំផុត ដូចប្រសាសន៍សម្តេច បើទោះ យ៉ាងណាក៏ដោយត្រូវរក្សាសន្តិភាពឲ្យបាន ។

លោកបានលើកឡើងពីសង្គ្រាមនៅបរទេសដូចជា ប្រទេសអ៊ីរ៉ាក់ , ស៊េរី និង លីបង់ ត្រូវខ្ទេចខ្ទី ប្រជាជនត្រូវស្លាប់បាត់បង់ជីវិត ។ លោកបញ្ជាក់ថា ប្រៀបមកប្រទេសយើង កាលពីឆ្នាំ១៩៧០ លន់ នល់ ឃុបឃិតជាមួយអាមេរិក បង្កសង្គ្រាម ធ្វើឲ្យប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម ប្រជាជន ត្រូវស្លាប់ ទាំងក្មេងទាំងចាស់ ទាំងហេដ្ឋារចនាសម្ព័ន្ធ តាំងពីលើរហូតដល់មូលដ្ឋាន ។

ប្រជាពលរដ្ឋដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានមើលឃើញថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា មានភាពច្បាស់លាស់ និងបានដឹកនាំ កសាងប្រទេសឲ្យមានការរីកចម្រើន ធ្វើតែមិនសន្យា ។ ដូច្នេះទើបពួកគាត់សម្រេចចិត្តលាចាកពីអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។

លោកបានរំឭកថា ថ្ងៃ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានរំដោះ ប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ មានសុខសន្តិភាព ធ្វើឲ្យប្រទេសរីកចម្រើន កម្រិតជីវភាពប្រជាជនសម្បូណ៌ធូរធា សមិទ្ធផលជាតិរីកចម្រើនគួរជាទីពេញចិត្ត ។
ដោយឡែកឃុំកញ្ចាំបានទទួលសមិទ្ធផលថ្មីៗ មានសាលារៀន ស្ពាន ផ្លូវថ្នល់ ដូចបងប្អូនបាន ឃើញច្បាស់នឹងភ្នែកស្រាប់ ។

ផ្ទុយទៅវិញ សកម្មភាពរបស់បក្សប្រឆាំងដែលតែងតែឃោសនាឲ្យបរទេសផ្តាច់ជំនួយ ចុះហត្ថ លេខាសម្ងាត់ជាមួយវៀតណាមសេរីកាត់ខេត្តភាគខាងកើតចំនួន៤ទៅឲ្យវៀតយណាម ។

ចុងបញ្ចប់បិទកម្មវិធី លោក វង្ស ពិសេន បានសំណូមពរឲ្យសមាជិក សមាជិកាចូលរួមបោះ ឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែក្កដា ឆ្នាំ២០១៨ខាងមុខនេះ ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print