ផ្អើលពេញខារ៉ាអូខេ(អាម៉ានី)ខណះនារីម្នាក់ឈ្លោះគ្នាជាមួយសង្សាត្រូវសន្តិសុខរារាំងលែងឲ្យចូល

ចែករំលែក៖

ភ្នំពេញ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារី២នាក់បានចូលច្រៀងក្នុងខារ៉ាអូខេយីហោ អាម៉ានី KTV ហើយស្រាប់តែមាននារីម្នាក់ដែលអះអាងថាប្រពន្ធបុរសម្នាក់ក្នុងចំណោម២នាក់នោះហើយបានរងរឿងឈ្លោះគ្នាផ្អើលពេញបន្ទប់ហើយត្រូវសន្តិសុខចាប់មកខាងក្រៅរារាំងមិនឲ្យចូលវិញ។ 

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៨ នៅខារ៉ាអូខេយីហោ អាម៉ានី​KTV តាមបណ្តោយផ្លូវលេខ៣០០កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

    តាមកាបញ្ជាក់ពីបុរសជាសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុមានបុរស២នាក់បាននាំគ្នាមកចូលច្រៀងលេងនៅកន្លែងរបស់គាត់ក្រោយមកស្រាប់តែមាននារីម្នាក់មកតាមក្រោយដោយអះអាងថាជាប្រពន្ធរបស់បុរសម្នាក់ក្នុងចំណោមបុរសទាំង២នាក់នោះហើយគាត់ក៏នាំភ្ញៀវចូល ខណះទៅដល់បន្ទប់ច្រៀងក៏ឈ្លោះគ្នានារីនោះបានយកទូរស័ព្ទគប់ទៅលើបុរសនោះតែចំនារីបំរើការក្នុងនោះបង្កការភ្ញាក់ផ្អើលតែម្តង ហើយបុរសជាប្តីក៏ឲ្យក្រុមសន្តិសុខចាប់នាងចេញទៅក្រៅតែម្តងហើយបែជាចោទថារូបគាត់បានទះកំភ្លៀងនាងមួយដៃ។

          បើតាមការៀបរាប់ពីនារីនោះបានឲ្យដឹងថា  មុនពេលកើតហេតុមានមិត្តភ័ក្រ្តប្តីរបស់គាត់បានខលហៅមកច្រៀងក្នុងខារ៉ាអូខេខាងលើ ខណះមកដល់ក៏ឃើញប្តីកំពុងតែអោបស្រីថ្មីទើបមានចិត្តខឹងក៏ឈ្លោះក្រកែកគ្នាបន្ទាប់មកក៏ត្រូវគ្នាវិញ។

          សាក្សីដដែលបានបន្តថា បន្ទាប់មករូបគាត់ក៏ចេញមកក្រៅបន្ទប់និយាយទូរស័ព្ទស្រាប់តែមានម្នាក់បានចាប់ទាញដៃគាត់ចុះមកខាងក្រោមរួចលែងឲ្យឡើងទៅជួបប្តីវិញតែម្តង។

          ក្រោយមកនារីនោះក៏បានទៅសុំការអន្តរាគមន៍ពីសមត្ថកិច្ចចុះមកអន្តរាគមន៍ មួយសន្ទុះក្រោយមកបុរសដែលនារីនោះអះជាប្តីបានចេញមកពីការច្រៀងលេងហើយបាននាំគ្នាទៅផ្ទះបាត់ទៅដោយមិនមានការប្តឹងផ្តល់អ្វីឡើយ៕

ដោយ៖ សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print