ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្មេងស្ទាវមួយក្រុមដេញវាយ ធ្វើឲ្យជនរងគ្រោះជិះម៉ូតូភៃស្លន់ស្លោនិងមានស្ថានភាពស្រវឹងផង បណ្ដាលឲ្យជ្រុលទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋរងបួសធ្ងន់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុឈរមើលឡើងព្រងព្រាត ។
កាលពីវលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវបេតុង ក្រុម៣៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសាក្សីដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានសង្កេតមើលឃើញមានជនរងគ្រោះម្នាក់ខាងលើស្រវឹងស្រាជិះម៉ូតូមួយគ្រឿងម៉ាកសេដេ ពាក់ស្លាកលេខ ភ្នំពេញ 1BF.9581 ក្នុងទិសដៅពីកើតទៅលិចក្នងផ្លូវបេតុង ក្នុងក្រុម៣៤ និងមានក្មងទំនើងជាច្រើននាក់បានប្រដេញគ្នាជាមួយម៉ូតូជនរងគ្រោះក្នងល្បឿនលឿន ខណៈចូលផ្លូវបេតុងក្នុងក្រុម៣៤ ជនរងគ្រោះម្នាក់បានជិះម៉ូតូជ្រុលទៅបុករបងថ្មរបស់ផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់។ ចំណែកឯក្មេងស្ទាវមួយចំនួនទៀតដែលបានជិះដេញវាយជនរងគ្រោះនោះបានខ្លួនបាត់ស្រមោលអស់។ ដោយឡែកជនរងគ្រោះមិនទានា់នស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះតែរូបគេមានរបួធ្ងន់ពេក ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ រីឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវរងចាំឲ្យម្ចាស់យកលិខិតពាក់ពន្ឋមកធានាយកទៅប្រើប្រាស់ជាធម្មតាវិញ ៕
ដោយ៖ ជិម ភារ៉ា