នគរបាល​អន្តោប្រវេសន៍​ឆែកឆេរ​សិប្បកម្ម​ឈើ​រក​ឃើញ​ជនជាតិ​វៀតណាម​១៥​នាក់​ស្នាក់​នៅ​មិន​ស្របច្បាប់

ចែករំលែក៖

​ភ្នំពេញ​៖ ទីតាំង​សិប្បកម្ម​ឈើ​ចំនួន​ ៤​ គោលដៅ​ស្ថិត​នៅ​ក្នុងភូមិ​ ចំរើន​ផល​ សង្កាត់​ បឹង​ទំពុន​ ខណ្ឌមានជ័យ​ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​ចម្រុះ​របស់​ អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ចុះ​ទៅ​ឆែកឆេរ​និង​ត្រួតពិនិត្យ​ បន្ទាប់​ពី​ដឹង​ថា​ ទីតាំង​ទាំងនេះ​មាន​ជនជាតិ​បរទេស​(​វៀតណាម​)​ច្រើន​នាក់​កំពុង​មក​ស្នាក់​នៅ​ខុសច្បាប់​ ។​

jpg9

​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងលើ​ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ចំនួន​ ១៥​ នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​ ៥​នាក់​ ដែល​មក​ស្នាក់​នៅ​គ្មាន​លិខិត​ស្នាម​ និង​ឯកសារ​ពាក់​ព​ន្ធ័​ បង្ហាញ​សមត្ថកិច្ច​ ។​

​ម​ន្រី្ត​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​វៀតណាម​ទាំង​១៥​នាក់​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ទីតាំង​សិប្បកម្ម​ឈើ​ផលិត​តុ​ ទូ​ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​យូរ​ខែ​មក​ហើយ​ ។​ ការ​ស្នាក់​នៅ​នេះ​ ពួក​គេ​គ្មាន​លិខិត​ស្នាក់​នៅ​ លិខិតឆ្លងដែន​ និង​សៀវភៅ​ការងារ​ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​ ម្ល៉ោះហើយ​ទើប​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​មាន​ចំណាត់ការ​តាម​ច្បាប់​ចុះ​មក​ត្រួតពិនិត្យ​ដល់​សិប្បកម្ម​មួយ​នេះ​តែ​ម្តង​ ហើយ​ប្រ​សិន​ណា​នាំ​ពួក​គេ​យក​ទៅ​សាកសួរ​នៅ​អគ្គនាយកដ្ឋាន​ឃើញ​ថា​ គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ទេ​ យើង​និង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ដើម្បី​ បណ្តេញ​ពួក​គេ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​វិញ​ ៕​

____________

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print