វង​ សុភា​រុណ​ ទទួល​អាហារូបករណ៍​ពី​ NOCC​ ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កា​តារ​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ វង​ សុភា​រុណ​ ជា​គរុ​សិស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា​បាន​ទទួល​អាហារូបករណ៍​ពី​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រយៈ​ ពេល​ខ្លី​ទៅ​ចូលរួម​បោះជំរំ​ហ្វឹកហាត់​ កីឡាអត្ដពលកម្ម​យុវជន​អាស៊ី​លើក​ទី​២​ នៅ​ប្រទេស​កា​តារ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

IMG_6224

​លោក​ ពៅ​ ស៊ី​ថា​ គ្រូបង្វឹក​កីឡាករ​ វង​ សុភា​រុណ​ បានឱ្យ​អ្នក​យក​ព័ត៌មាន​ នគរវត្ដ​ដឹង​ថា​ កីឡាករ​ វង​ សុភា​រុណ​ ទទួល​បាន​អាហារូបករណ៍​រយៈពេល​ខ្លី​ សម្រាប់​ហ្វឹកហាត់​ផ្នែក​កីឡា​អត្ដ​ពល​ កម្ម​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​៣០​វិច្ឆិកា​ នៅ​ប្រទេស​កា​តារ​ ។​ ផ្ដោត​សំខាន់​លើ​ វិញ្ញាសា​ចំនួន​២​ គឺ​រត់​ល្បឿន​មធ្យម​ ចម្ងាយ​៨០០​ម៉ែត្រ​និង​ចម្ងាយ​១.៥០០​ ម៉ែត្រ​ ។​ លោក​បាន​បន្ដ​ទៀត​ថា​ ដោយ​ សារ​តែ​កីឡាករ​ វង​ សុភា​រុណ​ មាន​ទេព​ កោសល្យ​ពី​កំណើត​គួប​ផ្សំ​ជាមួយ​កាយសម្បទា​ល្អ​ផង​នោះ​ វង​ សុភា​រុណ​ ត្រូវ​ បាន​ខ្ញុំ​ជ្រើសរើស​ឱ្យ​ចេញ​ទៅ​ហ្វឹកហាត់​ រយៈពេល​ខ្លី​នៅ​*​ប្រទេស​កា​តារ​ ។​

​កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ ខេត្ដស្វាយរៀង​រូប​នេះ​មាន​ឪពុក​ជា​គ្រូ​ ប​ង្វ្រៀ​ន​នៅ​អនុ​វិទ្យាល័យ​បា​សាក់​បាន​ រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ ពី​ចំណង់​ចំណូលចិត្ដ​ប្រភេទ​កីឡា​អត្ដ​ ពលកម្ម​យ៉ាង​ដូច្នេះ​ថា​ កាល​ខ្ញុំ​រៀន​នៅ​ វិទ្យាល័យ​ខ្ញុំ​ធ្លាប់​ជាប់​ជា​ជើងឯក​ប្រចាំ​ ខេត្ដស្វាយរៀង​ហើយ​ក្រោយ​ពេល​ខ្ញុំ​ ប្រឡង​បាក់​ឌុ​ប​ជាប់​ខ្ញុំ​បាន​ដាក់​ពាក្យ​ ប្រលង​ធ្វើ​ជា​គ្រូ​អប់រំ​កាយ​ និង​កីឡា​ រហូត​មក​ដល់​ពេល​នេះ​ ។​ ខ្ញុំ​រៀន​នៅ​វិទ្យា​ ស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​បាន​រយៈ​ ពេល​១​ឆ្នាំ​រួច​ទៅ​ហើយ​ ។​

​កីឡាករ​វ័យ​១៧​ឆ្នាំ​រូប​នេះ​បាន​បន្ដ​ ទៀត​ថា​ កាល​នៅ​ខេត្ដស្វាយរៀង​ខ្ញុំ​លេង​ តែ​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​ ប៉ុណ្ណោះ​ពុំ​ធ្លាប់​លេង​វិញ្ញាសា​៤០០​ម៉ែត្រ​,​ ៨០០​ម៉ែត្រ​ និង​១.៥០០​ម៉ែត្រ​ទេ​ ។​

​កីឡាករ​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពេល​លោកគ្រូ​ ពៅ​ ស៊ី​ថា​ យក​ខ្ញុំ​ មក​ពី​ខេត្ដស្វាយរៀង​មក​ស្នាក់​នៅ​ហ្វឹក​ ហាត់​ក្នុង​រាជធានី​ភ្នំពេញ​ លោកគ្រូ​ ពៅ​ ស៊ី​ថា​ បានឱ្យ​ខ្ញុំ​ប្ដូរ​វិញ្ញាសា​លេង​ពី​៥​គីឡូ​ ម៉ែត្រ​មក​៨០០​ម៉ែត្រ​និង​១.៥០០​ម៉ែត្រ​ ជំនួស​វិញ​ ។​

​លោក​ ពៅ​ ស៊ី​ថា​ បាន​អះអាង​ថា​ ក្រោយ​ពេល​កីឡាករ​ វង​ សុភា​រុណ​ មក​ ស្នាក់​នៅ​សិក្សា​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាយ​ និង​កីឡា​ រូបគេ​ទទួល​បាន​ក្របខ័ណ្ឌ​ រដ្ឋ​មួយ​ទៅ​ហើយ​ ។​ ដូច្នេះ​ជោគជ័យ​ របស់​កីឡាករ​ វង​ សុភា​រុណ​ ឈាន​ឡើង​ មួយ​កម្រិត​ទៀត​បន្ទាប់​ពី​ទទួល​បាន​ អាហារូបករណ៍​របស់​ NOCC​ ក្នុង​កម្ម​ វិធី​បោះជំរំ​ហ្វឹកហាត់​ យុវជន​អាស៊ី​នៅ​ ប្រទេស​កា​តារ​ ។​

​ពាក់ព័ន្ធ​ជាមួយ​ព័ត៌មាន​ដែល​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ថា​បាន​ ផ្ដល់​អាហារូបករណ៍​លើ​ប្រភេទ​កីឡា​អត្ដ​ ពលកម្ម​ទៅ​កីឡាករ​ វង​ សុភា​រុណ​ ទៅ​ ចូលរួម​ហ្វឹកហាត់​នៅ​ប្រទេស​កា​តារ​ ខាងលើ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ពុំ​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ វ៉ា​ត់​ ចំរើន​ អគ្គ​ លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ ពិ​ក​កម្ពុជា​បាន​ទេ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​ទូរស័ព្ទ​ របស់​លោក​មិន​អាច​ទាក់ទង​បាន​ ៕​

IMG_6223IMG_6204

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print