សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រឹត​បន្ដឹង​សន្ដិសុខ​ក្រោយ​ពេល​ក្រុម​ពេល​ក្រុម​ជ​មើ​ស​ជាតិ​ជប៉ុន​មក​ដល់​

ចែករំលែក៖

​ភ្នំពេញ​៖​ សហព័ន្ធ​កីឡាបាល់ទាត់​ កម្ពុជា​បាន​ត្រៀម​រឹត​បន្ដឹង​សន្ដិសុខ​ សុវត្ថិភាព​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ និង​នៅ​ជុំវិញ​ទីលាន​បាល់ទាត់​ ជា​ពិសេស​ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​អាកាសយានដ្ឋាន​អន្ដរ​ ជាតិ​ភ្នំពេញ​ក៏​មានការ​រឹត​បន្ដឹង​សន្ដិសុខ​ ជូន​ដល់​ក្រុម​ជម្រើសជាតិ​ជប៉ុន​ផង​ដែរ ​។​

51

​លោក​ ចាន់​ មិថុនា​ មន្ដ្រី​ព័ត៌មាន​ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ ឱ្យ​ដឹង​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​មក​ដល់​ ប្រទេស​កម្ពុជា​ ក្នុង​នោះ​ប្រធាន​សហព័ន្ធ​ ក៏​បាន​រៀបចំ​ក្បួន​រថយន្ដ​ និង​ម៉ូតូ​សឺ​រ៉ែ​ន​ ដើម្បី​បើកផ្លូវ​ចរាចរណ៍​ ព្រមទាំង​ការ​ ការពារ​សន្ដិសុខ​សុវត្ថិភាព​តាម​ដងផ្លូវ​ ផង​ដែរ​ ។​

​ក្រៅពី​ម៉ូតូ​សឺ​រ៉ែ​ន​បើកផ្លូវ​ពី​អាកាស​ យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ទៅ​សណ្ឋាគារ​ ស្នាក់​នៅ​របស់​ក្រុម​ជម្រើសជាតិ​ជប៉ុន​ នៅ​ថ្ងៃ​បន្ដបន្ទាប់​ដែល​ក្រុម​ជប៉ុន​មក​ ហ្វឹកហាត់​មុន​ឈាន​ដល់​ការ​ប្រកួត​ជា​ មួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុ​ជានា​យប់​ថ្ងៃ​ទី​ ១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ពហុ​ កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក៏​បាន​ដាក់​ កម្លាំង​ការពារ​សន្ដិសុខ​ខុស​ពី​ធម្មតា​ ផង​ដែរ​ ។​

​លោក​ ចាន់​ មិថុនា​ បាន​បន្ដ​ថា​ មុន​ ដល់​ពេល​ប្រកួត​ក្រុម​ជម្រើសជាតិ​ជប៉ុន​ នឹង​មក​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ រាល់​ម៉ោង​ហ្វឹកហាត់​មិន​ត្រូវ​បាន​អនុ​ ញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ឡើង​ទៅ​ហាត់ប្រាណ​ នៅ​លើ​បរិវេណ​ជុំវិញ​ទីលាន​នោះ​ទេ​ ។​

​គួរ​រំលឹក​ថា​ ការ​ប្រកួត​បាល់ទាត់​វគ្គ​ ជម្រុះ​ជុំ​ទី​២​ ជើង​ទី​២​តំបន់​អាស៊ី​ឆ្ពោះទៅ​ ការ​ប្រកួត​ World​ Cup​ 2018​ e​នៅ​ ប្រទេស​រុ​ស្ស៊ី​ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​ ប្រកួត​ឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ក្នុង​លទ្ធផល​ ៣-០​ ។​ រីឯ​ក្រុម​ជម្រើស​ ជាតិ​កម្ពុជា​លេង​ចាញ់​ក្រុម​អា​ហ្វ​ហ្គា​នី​ ស្ថាន​ ៣-០​ កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​ ចំពោះ​ជំនួប​ប្រកួត​ រវាង​ក្រុម​ម្ចាស់​កម្ពុជា​នឹង​ក្រុម​ជម្រើស​ ជប៉ុន​នា​យប់​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​នេះ​ អនុ​ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន​ លោក​ កូ​ហ្ស៊ូ​ តា​ស៊ី​ម៉ា​ សង្ឃឹមថា​ វត្ដ​ មាន​ក្រុម​ទាំង​២​នៅ​លើ​ទឹកដី​កម្ពុជា​អាច​ នឹង​មាន​អ្នកគាំទ្រ​ជាង​៥​ម៉ឺន​នាក់​ ខណៈ​ ដែល​ជំនួប​នៅ​លើ​ទឹកដី​ជប៉ុន​មាន​អ្នក​ ចូល​ទស្សនា​ប្រមាណ​៣​ម៉ឺន​នាក់​ ។​ លោក​ បាន​ហៅ​ការ​គាំទ្រ​ក្នុង​ប្រទេស​កម្ពុជា​ថា​ ជា​សញ្ញា​ដ៏​ល្អ​មួយ​ជួយ​ឱ្យ​ការ​អភិវឌ្ឍន៍​ វិស័យ​កីឡាបាល់ទាត់​កម្ពុជា​រីក​ចម្រើន​ បាន​ឆាប់រហ័ស​តាម​រយៈ​ការ​លក់​សំបុត្រ​ ចូល​ទស្សនា​ ។​

​ការ​កត់សម្គាល់​របស់​អនុប្រធាន​ សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន​ខាងលើ​ ស្រប​ពេល​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ កម្ពុជា​កំពុង​ស្វះស្វែង​ពង្រឹង​យុវជន​ថ្នាល​ និង​ក្រុម​ជម្រើសជាតិ​ដើម្បី​ត្រៀមលក្ខណៈ​ ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ ឆ្នាំ​២០២៣​ ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌​ មាន​កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​អនុប្រធាន​សហ​ព័ទ្ធ​កីឡា​បាល់​ ទាត់​កម្ពុជា​និង​អនុប្រធាន​សហព័ន្ធ​កីឡា​ បាល់ទាត់​ជប៉ុន​ហាក់​បាន​បង្ហាញ​ពី​សហ​ ប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​២​យ៉ាង​ ស្អិត​ល្ម្មួ​ត​ធ្វើ​ឱ្យ​អ្នក​តាមដាន​សកម្មភាព​ កីឡា​ក្នុងស្រុក​ចាត់​ទុក​ថា​ នេះ​ជា​ពន្លឺ​ថ្មី​ មួយ​សម្រាប់​កម្ពុជា​ដែល​បាន​ចាប់​ដៃគូ​ ជាមួយ​សហព័ន្ធ​ដ៏​ល្បី​នៅ​ទ្វីបអាស៊ី​ ដូច្នេះ​ កម្ពុជា​អាច​រីក​ចម្រើន​ទៅ​បាន​លើ​វិស័យ​ បាល់ទាត់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ ៕​

125 35 426

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print