ខេត្តកំពង់ឆ្នាំង៖ កម្មករ កម្មការនីប្រមាណ៥០នាក់ ដែលជិះនៅលើរថយន្តកូរ៉េមួយគ្រឿង នាំគ្នាស្រែកលាន់ទ្រហឹងពេញរថយន្ត នៅពេលដែលរថយន្តនេះបានបើកធ្លាក់ចូលប្រឡាយ បង្ករអោយកម្មករកម្មការនីប្រមាណជា៤០នាក់រងរបួសធ្ងន់និងស្រាលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រឡាច ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ម៉ោង ៦ និង២៥នាទីព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រ លេខ៥១និង៥២ ស្ថិតក្នុង ភូមិតាកុល ឃុំពានីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកមាស សុភិន អធិការនគរបាលស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកមកម្មករ ដែលបើកបរដោយឈ្មោះហ៊ីម រស់នៅភូមិត្រពាំងខ្ទម ឃុំឈូកស ស្រុកកំពង់ត្រឡាច ។បានធ្វើដំណើរក្នុងទិសដៅពីត្បួងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរបានគេចនឹងម៉ូតូមួយគ្រឿងរួចកជ្រុលទៅធ្លាក់ប្រឡាយតែម្តង ។ បណ្តាលអោយកម្មករ កម្មការនីដែលជិះនៅលើរថយន្តនេះ បានរងបួស ធ្ងន់និងស្រាលតែម្តង ក្រោយពេលកើតហេតុ រថយន្តសាមុយរបស់មន្ទីរ ពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រឡាចចេញមកជួយដឹកកម្មការនីដែលរងរបួស យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុក ។
លោកអធិការបានបញ្ជាក់ប្រាប់ទៀតថា កម្មករកម្មការនីដែលរងគ្រោះមានចំនួន៣៩នាក់នៅក្នុងមន្ទីរពេទ្យ ចំណែកឯកអ្នករងរបួសស្រាលចេញទៅផ្ទះ និង មួយចំនួនទៀតកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ ។ ករណីរថយន្តកម្មករធ្លាក់ប្រឡាយនេះមិនបណ្តាលអោយ មានអ្នកស្លាប់នោះទេ ។
ចំពោះរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីបន្តចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕
ដោយ៖ ចន្ថា