រថយន្ត​យី​ឌុ​ប​ដឹកឈើ​ប្រណីត​៩​គ្រឿង​របស់​ក្រុមហ៊ុន​ ជា​ ចាន់​រិ​ទ្ធ​ ឆ្លង​ទៅ​វៀតណាម​ តាម​ច្រក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ រថយន្ត​យី​ឌុ​ប​ផ្លូវ​៥​យ៉ាងតិច​៩​គ្រឿង​បាន​ដឹកឈើ​ប្រណីត​ចេញពី​សំ​ណុ​ច​ដី​សប្ប​ទាន​របស់​ក្រុមហ៊ុន​ ជា​ ចាន់​រិ​ទ្ធ​ មាន​ទីតាំង​ភូមិ​ចា​កៀង​ ឃុំ​កិ​ចុង​ ស្រុក​បរ​កែវ​ ជាប់​ព្រំប្រទល់​ស្រុក​អូ​រយ៉ា​ដាវ​ ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​ កល​ពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

se3 (4)

​រថយន្ត​ដឹកឈើ​ប្រណិត​នេះ​ផង​ដែរ​ ត្រូវ​បាន​អ្នក​ភូមិ​ចា​កៀង​ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ បាន​នាំ​គ្នា​ឃា​តើ​ដើម្បី​ការពារ​ផ្លូវ​ក្នុងភូមិ​ និង​បញ្ចៀស​ការ​បំផ្លាញ​ដោយសារ​ការ​ផ្ទុក​ការ​ដឹក​ជញ្ជូន​ឈើ​លើស​ទម្ងន់​ ប៉ុន្តែ​សកម្មភាព​នៃ​ការ​រារាំង​របស់​អ្នក​ភូមិ​ពុំ​បាន​ឃាត់​ដំណើរការ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ជា​ ចាន់​រិ​ទ្ធ​នេះ​បាន​ឡើយ​ ។​

​ប្រភព​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា​ មាន​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឃាត់​រថយន្ត​ទាំងនេះ​កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល​ នៅ​ចំណុច​ច្រក​អូ​រយ៉ា​ដាវ​ ប៉ុន្តែ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រថយន្ត​ដឹកឈើ​ប្រណីត​ទាំង​៩​គ្រឿង​បាន​ឆ្លង​ទៅ​កាន់​ប្រទេស​វៀតណាម​ ។​

​លោក​ ឡុ​ង​ រុក្ខា​ ប្រធាន​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដឹកឈើ​នេះ​ ខ្ញុំ​មិនដឹង​ទេ​ បើ​ចង់​ដឹង​ថា​ មានច្បាប់​ ឬ​អត់​ច្បាប់​ សូម​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​គយ​ ។​

​ដោយឡែក​ខាង​សមត្ថកិច្ច​គយ​ នគរវត្ត​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​ លោក​ វង្ស​ សុខ​សេរី​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ នា​រសៀល​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​ថា​ ឈើ​ទាំង​អស់នោះ​ គឺ​មាន​ ប៉េសេ​នាំ​ចេញ​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ជា​ ចាន់​រិ​ទ្ធ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ខែ​មុន​ ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​បែប​នេះ​ ក្រុមហ៊ុន​ជា​ ចា​នើ​រិ​ទ្ធ​ បាន​នាំ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូ​រយ៉ា​ដាវ​ដូច​គ្នា​ បើ​ទោះជា​មាន​ប៉េសេ​ពិតប្រាកដ​ក៏​ដោយ​យ៉ាងតិច​លើស​ពី​ចំនួន​៥០​ភាគរយ​ ជា​ឈើ​គ្មាន​ច្បាប់ទម្លាប់​ ត្រូវ​បាន​លួច​បង្កប់​ក្នុង​ប៉េសេ​ ដើម្បី​នាំ​ចេញ​ ប៉ុន្តែ​ការ​ផ្ទុក​លើស​ប៉េសេ​ ក្រុមហ៊ុន​នេះ​បាន​ចាត់ចែង​ផលប្រយោជន៍​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​ច្រក​អូ​រយ៉ា​ដាវ​ ក្នុង​នោះ​មានឈ្មោះ​ ហួរ​ ជា​មេការ​ ចាត់ចែង​រត់ការ​ បែងចែក​ឲ្យ​សមត្ថកិច្ច​ទៀត​នោះ​ ។​

​រថយន្ត​ទាំង​៩​គ្រឿង​នេះ​ ប្រសិនបើ​ពុំ​មានការ​ឃុបឃិត​ដោយ​អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ទេ​នោះ​ គឺ​មិន​អាច​ឆ្លង​ទៅ​ណា​បាន​ឡើយ​ សូ​ម្បី​តែ​ខាង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ និង​ក្រសួង​ដែល​ដឹកនាំ​ដោយ​លោក​ សុខ​ រដ្ឋ​ ឃាត់​រថយន្ត​ដឹកឈើ​ទាំងនេះ​អស់​១​យប់​ទៅ​ហើយ​ ក្រោយ​ពី​ការ​ចរចា​ចប់​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ​ រថយន្ត​ដឹកឈើ​បាន​ឆ្លង​ទៅ​ប្រទេស​វៀតណាម​បាន​ដោយ​សុវត្ថិភាព​ ៕​

se3 (3)se3 (1)se3 (5)se3 (6)se3 (2)se3

...

ដោយ៖ សុខ​ ខេ​ម​រា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print