នគរបាលក្រុងកំពង់ឆ្នាំងចាត់វិធានការក្តៅចាប់ម៉ូតូបំពាក់ឧបករណ៍ខុសបច្ចេកទេស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖  ម៉ូតូចំនួន៤គ្រឿងដែលបំពាក់ឧបករណ៍ខុសបច្ចេកទេស បំពង់សឺម៉ាំងប្រែន ភ្លើងឡាស៊ែ សាក់ស៊ីវែង ដែលធ្វើដំណើរលើផ្លូវសាធារណៈបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ និងបង្កអោយមានអសន្តិសុខក្នុងសង្គម ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងចាត់វិធានការក្តៅដេញស្ទាក់ចាប់យកមកធ្វើការផាកពិន័យ និងធ្វើការអប់រំ និងដោះចេញនូវឧបករណ៍ទាំងនោះ ។ ដែលចំណាត់នេះត្រូវបានធ្វើឡើងកាលពីវេលា ពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងក្រុងកំពង់ឆ្នាំង ។

New Picture (30)

សមត្ថកិច្ចដែលចេញប្រតិបត្តិការនេះបានប្រាប់អោយដឹងថា ក្នុងពេលប្រតិបត្តិការនេះ សមត្ថកិច្ចបានស្ទាក់ចាប់បានម្ចាស់ម៉ូតូទាំង៤គ្រឿង ១.ឈ្មោះ ភាស់ សំណាង អាយុ១៤ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ បើកម៉ូតូធំ អ៊ឹមអេសអ៊ិច តសាក់ស៊ីវែង និង ដាក់ស៊ីមាំងប្រែនខុសបច្ចេកទេស។ ២.ឈ្មោះ សូរិន្ទ រិទ្ធីវ័ន  អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង បើកម៉ូតូហុងដាឌ្រីម០១៥  ៣.ឈ្មោះណាត រិទ្ធីស័ក្ក  អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលា ប្អៀរ  ជិះម៉ូតូហុងដាគុប៥០ និង៤.ឈ្មោះ ជុំ សុខនិន  អាយុ១៩ឆ្នាំ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ បើកម៉ូតូអាយខុន ពួកគេទាំង៣នាក់នេះ បំពាក់ភ្លើងឡាស៊ែខុសច្បាប់ ។ ក្នុងពេលសមត្ថកិច្ចឃាត់ធ្វើការសាកសួរ  យុវជនទាំងនេះអោយដឹងថា ឧបករណ៍ដែលត្រូវបំពាក់នេះដូចជាភ្លើងឡាស៊ែនេះ ក្នុង១គ្រឿង ត្រូវចំណាយប្រាក់១៥ដុល្លា ។

សមត្ថកិច្ចបានអោយដឹងថា ឧបករណ៍ដែលបំពាក់ខុសបច្ចេកទេសនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ជាញឹកញាប់ ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ពិសេនៅពេលយប់ជ្រៅគឺសឺម៉ាំងប្រែនមានសម្លេងខ្លាំងរំខានដំណេករបស់ប្រជាពលរដ្ឋ ។ ចំណែកឯកភ្លើងឡាស៊ែគឺរំខានការធ្វើដំណើរជាសាធារណៈរបស់ប្រជាពលរដ្ឋ  ដូចនេះសមត្ថកិច្ចត្រូវតែចាត់ការ និងធ្វើជាបន្តបន្ទាប់រហូតដល់អស់ ។

មជ្ឈដ្ឋាននានាបានលើកឡើងថា ភាគច្រើនដែលយុវជនបំពាក់ឧបករណ៍ខុសបច្ចេកទេសនេះ ច្រើនតែជាកូនអ្នកធំ និង អ្នកមានទ្រព្យនៅក្នុងខេត្តកំពង់ឆ្នាំង ដូចជាការកូនស្នងការរង​ កូនមន្រ្តីអាវុធហត្ថ ដែលសមត្ថកិច្ចនគរបាលពិបាកនឹងទប់ស្កាត់ ៕

New Picture (31)

...

ដោយ៖ ចន្ថា  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print