ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងទទួលការងារព្រហ្មទណ្ឌខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ វេលាម៉ោង២០យប់ មានអំពេីលួចមានស្ថានទម្ងន់ទោសមួយកើតឡើង ជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបបុរស ជនជាតិចិនម្នាក់ ដែលកំពង់ឈរនៅចិញ្ចើម ថ្នល់ តំបន់ឧតុនិយម នៅភូមិ៣ សង្កាត់លេខ ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ HONG ZHIXIONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាអាជីវករលិខិតឆ្លងដែនលេខៈ E៦៦៩៧៧១២៧ មានទីលំនៅ ក្រុម២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា៖ ក្នុងកាបូបនោះមានលុយ ជិត១០.០០០ដុល្លារ (មួយម៉ឺនដុល្លារ) និងសម្ភារៈផ្សេងៗទៀត មានដូចជា -លិខិតឆ្លងដែន១ច្បាប់ -ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក-ដុំសាកទូរស័ព្ទ១ និងកាតផ្សេងៗ៥សន្លឹក។
លោកកុល ផាលី បានបញ្ជាក់ថា៖ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមឧត្តម សេនីយ៍ទោ ជួន ណារិន្ទស្នងការ នគរបាលខេត្ត បានចាត់វិធានការ ឲ្យកម្លាំង គ្រប់ផ្នែកសហការគ្នា បេីកការស៊ើបអង្កេត រុករកមុខសញ្ញាជាបន្ទាន់។
រហូតដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨ សមត្ថកិច្ច
យេីង បានកំណត់មុខសញ្ញាបាន ហេីយឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ២២:៣០នាទី បានចំនួន៤នាក់៖
១-ឈ្មោះ ខៃ ស៊ីង ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស មានទីលំនៅ ក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។
២-ឈ្មោះ ស្រេង ដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ ជា និស្សិត មានទីលំនៅ ក្រុម៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយ ) ។
៣-ឈ្មោះ មាស សម្បត្តិរតនា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត ) ។
៤-ឈ្មោះ ចេន ស៊ីវនេង ភេទប្រុស អាយុ ១៥ឆ្នាំ សិស្ស មានទីលំនៅ ក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត )។
ចាប់យកបានវត្ថុតាងរួមមាន៖ -កាបូបពណ៌ខ្មៅ១(ជារបស់ជនរងគ្រោះ) -លិខិតឆ្លងដែន១ច្បាប់-កាត ៥សន្លឹក -លុយ១.២០០ដុល្លា(មួយពាន់ពីររយដុល្លារ) ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក -ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ ១F-១១៥៤ មានលេខតួ និងលេខម៉ាស៊ីនៈ ៩៤៧៥៤៣០ ( មធ្យោបាយធ្វើសកម្មភាព ) និងម៉ូតូ ហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៥២៧៣៩៧៤ ( ជាផលនៃអំពើទុច្ចរិត យកលុយដែលឆក់បានទៅទឹញម៉តូ ) ។
ជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ឆ្លាម សមុទ្រ