ប៉ូលិស​ទំនើង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ​៖ប៉ូលិស​ទំនើង​ដែល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ត្រូវ​បាន​លោក​ តុប​ ឈុនហេង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

មន្ត្រី​នគរបាលរូបនេះ​ ឈ្មោះ សុន ពិសាល អត្តលេខ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍ នៅនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត។

ជនសង្ស័យ និងបក្ខពួកមួយក្រុម បានប្រើអំពើហិង្សាទៅលើជនរងគ្រោះម្នាក់ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ ជនរងគ្រោះមានឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុផ្ទាល់ភ្នែកបាន​ឱ្យ​ដឹង​ថា មុនកើតេហេតុគេឃើញ ក្រុមជនបង្កបានចាប់ និងវាយយុវជនជនរងគ្រោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ជនរងគ្រោះគេឃើញស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print