ប្តីចិត្តតិរច្ឆានអារកសម្លាប់ប្រពន្ធ បន្សល់ទុកកូន២នាក់​ រស់នៅកំព្រា

ចែករំលែក៖

ខេត្ត​កំពង៉ធំ​ ៖​ នៅល្ងាចថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង​៤និង៣០នាទី ស្ថិតក្នុងចំកា,រកៅស៊ូ ក្រុមហ៊ុនហ្គោហ្វ័យសុន ភូមិថ្មសម្លាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីឃាតកម្មមួយបានកើតឡើង ក្នុងចំការកៅស៊ូ។

សមត្ថកិច្ចចុះដល់ទីតាំងកន្លែងកើតហេតុនោះបានបញ្ជាក់ថាៈជនរងគ្រោះដែលឃាតករសម្លាប់ ដោយអារកបន្តាច់ ដូចអារកមាន់មានឈ្មោះថាៈព្រហ្ម.សុភីភេទស្រី អាយុ២៤ឆ្នាំជាកម្មករជាជ័រកៅស៊ូ ឱ្យក្រុមហ៊ុហ្គោហ្វ័យសុន ស្ថិតនៅទីតាំងភូមិ ឃុំខាងលើ និងមានទីលំនៅភូមិសែនសេរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានកូនក្នុងបន្ទុក២នាក់ប្រុសទាំង២ កួនច្បងមានអាយុ៦ឆ្នាំនិងកូនប្អូនមានអាយុ៤ឆ្នាំ ចាប់ពីពេលនេះតទៅ ពួកគេទាំង២នាក់បានរស់នៅជាមួយជីដូន មានវ័យចំណាស់ស្ទើដើរមិនរួច ពោលគឺម្តាយបានស្លាប់ចោលទាំងក្តីក្តុកក្តួល អាឡោះអាល័យ ដោយមិនបាននៅបីបាច់ថែរក្សាកូន ឯឃាតករត្រូវជាប្តីនិងជាឪពុកក្មេងទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូននៅអធិការនគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

បើតាមការរៀបរាប់ពីលោកយាយត្រូវជាម្តាយជនរងគ្រោះបានប្រាប់បណ្តាញយើងថាៈ២នាក់ប្តី ប្រពន្ធនេះតាំងពីបានគ្នាមក មានការ រកាំរកូសឈ្លោះលែងគ្នារហូតមិនចេះចប់មិនចេះហើយរហូតធ្វើការលែងលះគ្នាត្រឹមភូមិ បានរយៈពេល២,៣ខែមកហើយលោកប្តីកំហូចវាណឹង ចេះតែសុំជានានឹងគ្នាវិញតែប្រពន្ជមិនព្រម ទើបនៅល្ងាចថ្ងៃទី២៧,5,2018មានរឿងឃាតកម្មនេះកើតឡើង។

លោកយាយបន្តទៀតថាៈកូនប្រសារកំហូចមួយនេះបានញានថ្នាំយូរមកហើយ រឿងដែលមានទំនាស់នឹងគ្នានោះគឺរឿងជក់ថ្នាំញៀន និងលេងអាប៉ោង កាលពីព្រឹកបានទាស់គ្នាម្តងហើយដោយយកពន្លាកទៅចាក់លើកូនស្រីគាត់ លោកយាយសនរែកខ្លាំងថាៈអាមុិចបានយកពន្លាកចាក់កូនអញ ហើយកូនគាត់ាប្រមូលលុយឱ្យទៅប្តីកំហូចនោះអស់ កុំឱ្យវារករឿងនិងធ្វើបាប។

លោកម៉ៅ ចន្ធីអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកសន្ទុកបានប្រាប់បណ្តាញយើងថាៈជនសង្ស័យដែលមហាជនចោទថាៈសម្លាប់ប្រពន្ឌខ្លួន ដោយយកកាំបិតចិតបន្លែទៅអារកផ្តាច់ដូចអារកមាន់នោះ មានឈ្មោះថាៈអាំ ភាន អាយុ២៦ឆ្នាំបុខរបរមិនពិតប្រាកដ ។

ជនសង្ស័យត្រូបានបញ្ជូនទៅអធិការនគរបាលស្រុកសន្ទុក ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់។ឯសាកសពបន្ទាប់ពីសមត្ថកិច្ចពិនិត្យ ធ្វើកោសលវិច្ច័យរួច ប្រគល់ឱ្យក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print