អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយលោក ឯម កុសល ចុះអន្តរាគមន៍ប្រជាពលរដ្ឋ​ជួបគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ រហូតពួកគាត់មានជីវភាពរស់នៅដូចធម្មតាវិញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖  ក្រោយលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់​វាយបោកបក់រួចមក អាជ្ញាធរខេត្តកំពង់ចាម ក្រោមការចាត់ចែងរបស់លោក ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់តាំង និងដឹកនាំផ្ទាល់កម្លាំងអន្តរាគមន៍សរុបចំនួន២០៤​នាក់ ចុះទៅជួយរុះរើ ជួសជុល និងសាងសង់ផ្ទះ ជម្រកបណ្តោះអាសន្ន​ជូនដល់ប្រជាពល​រដ្ឋដែលជួបគ្រោះមហន្តរាយ ។

លោក ឯម កុសល ស្នងការនគរបាលខេត្តបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ នៅឃុំ សណ្តែក៣៨៥ ខ្នង ធ្ងន់២០ខ្នង របួសមនុស្ស២នាក់ ភេទប្រុស  និងធ្ងន់ម្នាក់ និងឃុំ​ត្រប់១១១ខ្នង ធ្ងន់១១ខ្នង ។ លោកបានបញ្ជាក់ថា លោកបានចាត់តាំងកម្លាំងប្រចាំការ​ការពារ ទាំងសន្តិសុខ សុវត្ថិភាព និង សណ្តាប់ ជូនដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ​ទាំងអស់នោះ រហូតដល់ពួកគាត់មានជីវភាពរស់នៅដូចធម្មតាវិញ។

កិច្ចអន្តរាគមន៍ចុះជួយសម្រួលដល់ប្រជាពលរដ្ឋរួមមាន ៖ កម្លាំងអន្តរាគមន៍ខេត្ត៨០នាក់, ស្រុក​បាធាយ៧៤ នាក់,ជើងព្រៃ៣០នាក់និងស្រុកព្រៃឈរ២០នាក់ ធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅឃុំសណ្តែក និងឃុំត្រប់ ស្រុកបាធាយ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print