​មន្ដ្រី​រដ្ឋបាល​ជលផល​ចុះ​បង្ក្រាប​បទ​ ល្មើស​នេសាទ​នៅ​បឹង​វែង​ស្រុក​ព្រែក​ប្រស​ព

ចែករំលែក៖

​ខេត្ដក្រចេះ​៖​ រយៈពេល​ពេញ​មួយ​ ថ្ងៃ​ទី​១២​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ ខណ្ឌ​រដ្ឋ​ បាល​ជលផល​ក្រចេះ​បាន​សហការ​ជា​ មួយ​កម្លាំង​ជលផល​នៃ​អធិការដ្ឋាន​រដ្ឋ​ បាល​ជលផល​មេគង្គ​,​ អធិការដ្ឋាន​នគរ​ បាល​ស្រុក​ព្រែក​ប្រសព្វ​,​ កង​រាជ​អាវុធ​ ហត្ថ​ស្រុក​និង​អាជ្ញាធរ​ឃុំ​ឬ​ស្សី​កែវ​ព្រម​ ទាំង​សហគមន៍​នេសាទ​បាន​ចុះ​ប្រតិបត្ដិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជល​ ផល​នៅ​ចំណុច​តាម​ដងព្រែក​បឹង​រៃ​និង​ ក្នុង​បឹង​វែង​ ស្ថិត​នៅ​ក្នុង​ឃុំ​ឫស្សី​កែវ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្ដក្រចេះ​ ។​

Untitled-3

​តាម​ប្រជាពលរដ្ឋ​និង​សហគមន៍​ នេសាទ​បានឱ្យ​ដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ដល់​ រដូវ​ទឹកសម្រក់​នេះ​គឺជា​ពេល​ដែល​ប្រជា​កសិករ​បង្កបង្កើន​ផល​និង​ធ្វើស្រែ​ប្រាំង​ ហើយ​ក៏​ជា​ពេល​ដែល​ហ្វូង​ត្រី​ធំ​តូច​កំពុង​ចរាចរណ៍​ចេញពី​បឹង​ចុះ​ទៅ​ទន្លេ​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកនេសាទ​មួយ​ចំនួន​ឆ្លៀតឱកាស​ ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដើម្បី​ចាប់​ត្រី​ដូច​ជា​ ឧបករណ៍​ឆក់​ត្រី​ ស្បៃ​មុង​ អួន​ក្រលា​ញឹក​ លប​ណ​រ៉ាវ​ និង​ដាយ​ ត្រី​តាម​ដងព្រែក​ជាដើម​ជា​ហេតុ​បណ្ដាល​ ឱ្យ​មានការ​ស្ទះ​ទឹក​ប៉ះពាល់​ដល់​ការ​បង្ក​ បង្កើន​ផល​របស់​កសិករ​និង​បាន​បង្ក​ម​ ហ​ន្ដ​រាយ​ដល់​ធនធាន​ជលផល​ក្នុង​ធម្ម​ជាតិ​ ។​

​លោក​ ម៉ុ​ក​ ពន្លក​ នាយ​រង​ខណ្ឌ​រដ្ឋ​ បាល​ជលផល​ក្រចេះ​ដែល​បាន​ដឹកនាំ​ កម្លាំង​មន្ដ្រី​ជលផល​ចម្រុះ​ចុះ​ប្រតិបត្ដិ​ ការ​ពេល​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ការ​ចុះ​ បង្ក្រាប​បទល្មើស​ខាងលើ​គឺ​ធ្វើ​ដូច​ភ្លៀង​ រលឹម​បើ​ទោះជា​ពេល​នេះ​ជា​រដូវ​បើក​ នេសាទ​ហើយ​យ៉ាងណា​ក្ដី​។​ ជាមួយ​គ្នា​ នេះ​ដែរ​ក្នុង​ការ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ បទល្មើស​ជលផល​ខាងលើ​គឺ​ក្រោម​ការ​ ផ្ដល់​អនុសាសន៍​យ៉ាង​ខ្ពង់ខ្ពស់​ពី​លោក​ សរ​ ចំរុង​ អភិបាលខេត្ដ​ក្រចេះ​និង​ដោយ​ មានការ​ចង្អុលបង្ហាញ​ពី​នាយ​អធិការ​រដ្ឋបាល​ជលផល​មេគង្គ​និង​លោក​ សៀន​ គិ​ន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​ ។​

​បើ​តាម​លោកនាយ​រង​ខណ្ឌ​រូប​នេះ​ ក្នុង​ការ​ចុះ​បង្ក្រាប​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ​ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ចាប់​និង​រឹប​ អូស​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ ដោយ​ ចាប់​ត្រី​ចំនួន​១​វង់​ទំហំ​៨​ម៉ែត្រ​បណ្ដោយ​២៥​ម៉ែត្រ​ ក្រលា​១,៥​ទៅ​៦​សង់ទីម៉ែត្រ​។​ រុះរើ​និង​បំផ្លាញ​ចោលរ​បាំងសាច់​អួន​ លប​ណ​រ៉ាវ​ចំនួន​៤​កន្លែង​មាន​ប្រវែង​ ជាង​១​ពាន់​ម៉ែត្រ​ ក្រលា​៨​ម៉ែត្រ​ទៅ​ ១០​ម៉ែត្រ​លប​សាច់​អួន​នីឡុង​ចំនួន​១៦​ គ្រឿង​បង្គោល​ឫស្សី​២៥៩​ដើម​ចាក់​ លែង​ត្រី​ចម្រុះ​ចូល​បឹង​ជិត​២០០​គីឡូក្រាម​ ។​

​បច្ចុប្បន្ន​វត្ថុ​តាង​ទាំងអស់​ខាងលើ​ ត្រូវ​បាន​ដឹក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​ដើម្បី​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​ច្បាប់​ស្ដី​ពី​ជលផល​ ៕​

Untitled-2

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print