សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យ បញ្ចុះខ័ណ្ឌសីមាព្រះវិហារនិងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសារាយអណ្តែត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យ បញ្ចុះខ័ណ្ឌសីមាព្រះវិហារនិងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសារាយអណ្តែត ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ព្រះវិហារថ្មី ដែលប្រារព្វពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនាពេល នេះ ត្រូវបានចាប់ផ្តើមដំណើរការកសាងឡើងក្នុងឆ្នាំ២០០៩ ដោយព្រឹទ្ធាចារ្យ ជុំ ហ៊ល និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលមានទំហំ បណ្តោយ២៤ម៉ែត្រ ទទឹង១២ម៉ែត្រ កំពស់១៣.៦០ម៉ែត្រ និងសមិទ្ធផលនានារួមមាន៖ ស្រះទឹកមួយកន្លែង នៅខាងមុខព្រះវិហារ ផ្លូវបេតុងមួយខ្សែចូលព្រះវិហារ រោងទទួលភ្ញៀវ កែលំអររបងវត្ត ឈូសឆាយពង្រាបទីធ្លាវត្តរហូតមកដល់ឆ្នាំ២០១៨នេះ បានសម្រេចជាស្ថាពរ ដោយចំណាយថវិកាអស់ចំនួន៣៤៨.៦០០ ដុល្លាអាមេរិក (សាមសិបបួនម៉ឺនប្រាំបីពាន់ ប្រាំមួយរយដុល្លាអាមេរិកគត់)៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print