នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ និង​នាំ​យក​អាវ​រងា​ទៅ​ផ្តល់​ជូន​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​លើ​ដែន​កោះ​ពូ​លូ​វ៉ៃ

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ក្នុង​ស្មារតី​លើកទឹកចិត្ត​ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​លើ​ដែន​កោះ​ពូ​លូ​វ៉ៃ​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​ នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួម​ដំណើរ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​ អ៊ុ​ង​ សំខាន់​គណៈ​បញ្ជាការ​ឯកភាព​ ទិស​យោធភូមិ​ភាគ​ទី​៣​ បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​នាំ​យក​អាវ​រងា​ទៅ​ផ្តល់​ជូន​កងទ័ព​ដែល​កំពុង​ឈរជើង​ នៅ​លើ​ដែន​កោះ​ពូ​លូ​វ៉ៃ​ ដែល​មាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​ដែន​គោក​ ។​

photo (7)

​លោក​វរ​នា​វី​ឯក​ម៉​ម​ ម៉េ​ត​ មេបញ្ជាការ​កងការពារ​កោះ​ពូ​លូ​វ៉ៃ​លេខ​៥​ ជំនួស​មុខ​ឲ្យ​កងទ័ព​ឈរ​ជោះ​ង​នៅ​ឈើ​កោះ​ទាំងអស់​ បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​និង​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​វត្តមាន​របស់​លោកនាយ​ឧត្តមសេនីយ៍​គន់​ គី​ម​ ព្រមទាំង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ព្រមទាំង​បាន​នាំ​យក​អាវរ​ងារ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​មក​ផ្តល់​ជូន​កងទ័ព​នា​ពេល​នេះ​ ។​ លោក​បាន​ចាត់​ទុក​បេសកកម្ម​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​បំផុត​និង​ បង្ហាញ​ឱ្យ​ឃើញ​នូវ​ស្មារតី​យកចិត្តទុកដាក់​ចំពោះ​កងទ័ព​សមរភូមិ​មុខ​និង​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ​ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​ការពារ​ ជាតិ​ និង​អគ្គបញ្ជាការ​ ។​ ទន្ទឹម​គ្នា​នោះ​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​កងទ័ព​ឱ្យ​បង្កើន​ឆន្ទៈ​ប្រយុទ្ធ​និង​មាន​ស្មារតី​ស្នេហា​ជាតិ​ ខិតខំ​បំពេញភារកិច្ច​ ការពារ​បូរណភាព​ទឹកដី​កោះ​ឱ្យ​បាន​រឹង​មាំ​ថែម​ទៀត​ ។

​លោក​វរ​នា​វី​ឯក​មេបញ្ជាការ​កងទ័ព​ការពារ​កោះ​ពូ​លូ​វ៉ៃ​ និង​កោះតាង​ក៏​បាន​សម្តែង​នូវ​កតញ្ញូ​ តា​ធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​និច្ច​​កាល​បាន​ដឹកនាំ​កសាង​អភិវឌ្ឍ​និង​ការពារ​ប្រទេស​ជាតិ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ ហើយ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ដោះស្រាយ​រាល់​ការ​លំបាក​និង​ទំនុកបម្រុង​ថែបំប៉ន​ផ្គត់ផ្គង់​ទាំង​ស្មារតី​សម្ភារ​ថវិកា​ គ្រប់​បែប​យ៉ាង​ដល់​កង​យោធពលខេមរភូមិន្ទ​ ពិសេស​កងកម្លាំង​ការពារ​កោះ​ពូ​លូ​វ៉ៃ​ និង​បណ្តា​កោះ​ផ្សេង​ទៀត​ ។​

​លោក​មេបញ្ជាការ​បន្ត​ថា​៖​ផ្តើម​ពី​ការ​យកចិត្តទុកដាក់​នេះ​ កងទ័ព​ទាំងអស់​សូម​ប្តេជ្ញា​ចិត្ត​យ៉ាង​ស្មោះត្រង់​បម្រើ​ការងារ​និង​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ​ ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយៗ​ទៀត​ ។​

​មាន​ប្រសាសន៍​នា​ឱកាស​នោះ​លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ផ្ញើ​ជូន​ប្រជាពលរដ្ឋ​និង​កងទ័ព​ដែល​រស់នៅ​តំបន់​ដែន​កោះ​ពូ​លូ​វ៉ៃ​ និង​បណ្តា​កោះ​ទាំងអស់​ដែល​លោក​ទាំង​ពីរ​តែងតែ​គិតគូរ​និង​យកចិត្តទុកដាក់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​កងទ័ព​នៅ​ទូ​ទាំង​ប្រទេស​ ។​

​ទន្ទឹម​នឹង​នោះ​ លោកនាយ​ឧត្តមសេនីយ៍​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​លោក​មេបញ្ជាការ​និង​កងទ័ព​ទាំងអស់​ដែល​កំពុង​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ​ ការពារ​ដែន​កោះ​ ការពារ​បូរណភាព​ទឹកដី​ ។​ លោក​ គន់​ គី​ម​ បាន​ចាត់​ទុក​ថា​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​ប្រចាំការ​ការពារ​ដែន​កោះ​ពូ​លូ​វ៉ៃ​និង​កោះ​ផ្សេងៗ​ទៀត​គឺជា​គំរូ​ និង​ គួរ​ឱ្យ​គោរព​បំផុត​ ខណៈ​ដែល​កងទ័ព​យើង​ស៊ូទ្រាំ​នឹង​ការ​លំបាក​សព្វបែបយ៉ាង​ដើម្បី​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​សូម​បញ្ជាក់​ថា​៖​ ពូ​លូ​វ៉ៃ​ប្រជុំ​ទៅ​ដោយ​កូន​កោះ​២​ ស្ថិត​នៅ​ក្បែរ​គ្នា​ ដែល​គេ​ឲ្យ​ ឈ្មោះ​ថា​ កោះ​យាយ​ និង​កោះ​តា​ មាន​ចម្ងាយ​ប្រមាណ​១០៨​គីឡូម៉ែត្រ​ ពី​ខេត្ត​ ព្រះ​សីហ​នុ​។​ មក​ដល់​បច្ចុប្បន្ន​ ក្រោម​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ ធ្វើ​ឲ្យ​ កោះ​មានការ​រីក​ចម្រើន​មាន​ទាំង​អគ្គី​ស​នី​ អាគារ​ស្នាក់​នៅ​ ប្រភព​ទឹកសាប​ប្រើ​ ប្រាស់​គ្រប់​រដូវ​ដែល​ជា​អំណោយផល​ដល់​កងទ័ព​នៅ​លើ​កោះ​បាន​ដាំ​ដំណាំ​គ្រប់មុខ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​៕​

photo (6)photo (5)photo (2)photo (1)photo (4)photo

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print