ក្រុងប៉ោយប៉ែត៖ កម្មករសំណង់បុរី ខេធីអេច(KTH)ម្នាក់ដើរទៅបន្ទោ បង់ឃើញក្បាលគ្រាប់សល់ពីសម័យ សង្គ្រាមយកដៃទាញខ្សែបណ្ដាលឱ្យផ្ទុះ រងរបួសធ្ងន់ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខាងជើងបុរីខេ ធីអេច ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយ មានជ័យ ។
កម្មករសំណង់ដែលរងរបួសឈ្មោះ ចិត្ដ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុក កំណើតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង មកធ្វើកម្មករ សំណង់នៅបុរីខេធីអេចបានរងរបូសធ្ងន់សុសពេញខ្លួន ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើត ហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ បុរសខាងលើបានដើរទៅទីវាលដែលគេឈូសឆាយបម្រុងធ្វើជាបុរី។ ពេលនោះ បានឃើញក្បាលគ្រាប់ដែលសល់ពី សម័យសង្គ្រាមលេចចេញពីក្នុងដីមាន ការងឿងឆ្ងល់ក៏យកដៃទៅទាញខ្សែនៅ ជាប់ក្បាលគ្រាប់ស្រាប់តែផ្ទុះឡើងតែ ម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបាន ហៅរថយន្ដរបស់អង្គការកាំម៉ាដឹកជន រងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ប៉ុន្ដែដោយរបួស ធ្ងន់ធ្ងរពេកទើបសម្រេចដឹកបញ្ជួនបន្ដ ទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី កម្ពុជា-ជប៉ុនក្នុងស្រុកមង្គលបុរី ៕
ដោយ៖ វណ្ណា