ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី២

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី២ ក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក ហោ វាសនា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួម ពីសមាជិក សមាជិកាក្រុមប្រឹក្សា និងសមាជិកអង្គប្រជុំសរុបចំនួន៥៩រូប ។

របៀបវារៈប្រជុំចំនួន០៦ចំណុចដូចខាងក្រោម ៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៤៧ របស់ក្រុមប្រឹក្សាខណ្ឌ
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៨
៣-ផ្សព្វផ្សាយដីកាលេខ០៣២/១៨ ដក.តត.ធ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការតែងតាំងមន្ត្រីរាជការ
៤-ពិនិត្យ និងអនុម័តសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រី្ត បុគ្គលិក នៃរដ្ឋបាលខណ្ឌប្រចាំខែមេសា ឆ្នាំ២០១៨
៥-ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងរបាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌ
៦-បញ្ហាផ្សេង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print