ខេត្តស្ទឹងត្រែង÷ បច្ចុប្បន្នបទល្មើសព្រៃឈើនៅតែកើ តមានឡើងជាបន្តបន្ទាប់ ដោយក្រុមឈ្មួញដាក់ទុនអោយពលរដ្ឋកាប់អារនៅក្នុងតំបន់អភិរក្សព្រៃឡង់ និងធ្ធ្វើការប្រមូលទិញឈើ ដឹកយកមកស្ទុកនិងគរទុក តាមព្រៃចំការចន្ទី ស្ថិតក្នុងភូមិស្រឡៅ ភូមិវាលដេញ ឃុំអន្លុងជ្រៃ រួចដឹកបន្តយកទៅលក់ តាមបណ្តាខេត្ត ដឹកយ៉ាងអនាធិបតេយ្យ ចេញពីរទឹកដីស្រុកថាឡាបរិវ៉ាត់។
ថៅកែឈើលេខពីដែលធ្វើសកម្មភាពខា ងលើត្រូវបានគេស្គាល់ឈ្មោះ (ប្រុស) ដែលជាថៅកែវ័យក្មេង មានឪពុកឈ្មោះមា មិត្ត
ជាអតីតៈថៅកែទូកដរ នឹងឈ្មួញដីដ៏មានឥទ្ធិពល ប្រចាំស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ហើយក៍ជាកូនដៃឈ្មួញ ទិញឈើប្រណិតយកមកលក់ ឲ្យមេឈ្មួញយាយព្រឿង ជនជាតិវៀតណាមអតីត ថៅកែឈើ ដ៍ល្បីឈ្មោះកាលទស្សវត្តន៍ ២០១៦កន្លងមក។
តាមប្រភពពីសមត្ថកិច្ចបានដឹងថា ជារៀងរាល់ថ្ងៃលោក(ប្រុស) តែងតែធ្វើការប្រមូលទិញ និងដឹកជញ្ជូនឈើចេញពីស្រុកថាឡា បរិវ៉ាត់ ឆ្លងកាត់ទីរួម ខេត្តស្ទឹងត្រែង យកទៅចែកចាយ តាមដេប៉ូខេត្តផ្សេងទៀត ដូចជាខេត្តព្រៃវែង ស្វាយរៀងនិងត្បូងឃ្មុំ ដោយប្រើប្រាស់គោយន្តកន្ត្រៃ និងរុឺម៉កពី៣ទៅ៥គ្រឿងហើយ ក្នុងមួយគ្រឿងៗអាចផ្ទុកឈើបានមិ នតិច
ជាង៣ទៅ៤ម៉ែត្រគូបទេ។
ហើយសកម្មភាពទាំងនេះគេអាចប្រព្រឹ ត្តបានយ៉ាងរលូនដោយ មានការឃុបឃិតគ្នាជាប្រព័ន្ធពីសំ ណាក់អាជ្ញាធរនិងមន្ត្រីជំនា ញរដ្ឋបាលព្រៃឈើនៅក្នុងស្រុកផងដែ រ។
ពាក់ព័ន្ធករណីខាងលើយើង មិនអាចសុំការបំភ្លឺពីលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡា បរិវ៉ាត់ បានទេនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ ២០១៨នេះដោយទូរសព្ទ័មិនអាចទាក់ទងបា ន។
ដោយឡែកលោកលាង សេង ប្រធានមន្ទីរកសិកម្មខេត្ត ស្ទឹងត្រែងបានអោយដឹងថា បញ្ហាខាងលើលោកធ្លាប់ធ្វើការច្រើ នដងហើយនិងធ្វើការរកមុខថៅកែធំដើ ម្បីចាត់ការ។
ដោយ មាស សុផាត