នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់តាមអំណាចតុលាកា! ពីបទឆបោក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពី និងប្រជាការពារភូមិឃាត់ខ្លួនជនសង្ស័យម្នាក់ តាមអំណាចតុលាកាដោយជាប់ពាក់ព័ន្ធក្នុងករណីឆបោក បន្ទាប់ពីជនសង្ស័យរូបនេះរត់គេចខ្លួនអស់មួយរយៈខ្លីរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង០៥នាទី ព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្រសាំងភ្នៅ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនយៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនឈ្មោះ ម៉ៅ តាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុខាងលើ មានទីលំនៅភូមិបោះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក វរសេនីយ៍ឯក បន្តថា ការដែលកម្លាំងឃាត់ចាប់ជនសង្ស័យខាងលើនេះ គឺអនុវត្តន៍ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៧៧ ត.ព្រ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោក រ័ត្ន សុីថា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយជនសង្ស័យរូបនេះត្រូវចោទប្រកាន់ពីបទៈឆបោក ដែលបានប្រព្រិត្តឡើងនៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ។

លោក អធិការបន្តទៀតថា ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញសំណំបែបបទបន្ថែមបញ្ជូនបន្តតាមនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print