ភ្នំពេញ៖ កីឡាការិនី ចាន់ សីហា និងកីឡាការិនី ហេង ម៉ីជូ បានក្លាយជា វីរនារីប្រចាំនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបន្ទាប់ពីពួកនាងដណ្ដើមបាន មេដាយមាសម្នាក់២គ្រឿងតាមស្មើ ជាមួយក្រុមក្រសួងការពារជាតិកាល ពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងកម្មវិធីប្រកួតកីឡាអត្ដពលកម្មដើម្បី លើកកម្ពស់កីឡាទាំងអស់គ្នា (Sport for all) ដែលបានដំណើរការរយៈពេល ២ថ្ងៃក្នុងទីលានអត្ដពលកម្មនៃពហុកីឡ ដ្ឋានជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញចូលរួមជាអធិបតីនិងបំពាក់ មេដាយដល់ជ័យលាភីពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ។
ចំពោះកីឡាការិនីទាំង២នាក់ដែល សាកលវិទ្យាល័យអាស៊ីអឺរ៉ុបចាត់ទុកថា ជាកីឡាការិនីឆ្នើមនោះគឺបន្ទាប់ពីអ្នក គ្រប់គ្រងរបស់ខ្លួនបានធ្វើការព្យាករទុកមុនពេលប្រកួតថា ក្រុមអត្ដពលិកអាស៊ី អឺរ៉ុបអាចដណ្ដើមបានមេដាយមាស បន្ថែមទៀតនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នោះ ។ ក្រៅពីកីឡាការិនី២នាក់នេះ ហើយអាស៊ីអឺរ៉ុបនៅមានកីឡាការិនី ម៉ៅ ម៉ូនីតា និងកីឡាការិនី គឺន សុគន្ធា ក៏បានរួម ចំណែកដ៏សំខាន់ក្នុងការដណ្ដើ មយកមេដាយមាស លើវិញ្ញាសារត់ ល្បឿនលើផ្ទៃរាបចម្ងាយ១០០ម៉ែត្រ បណ្ដាក់គ្នាចំនួន៤នាក់ផងដែរ ។
សម្រាប់កីឡាការិនី ចាន់ សីហា មកពី AEU ប្រកួតឈ្នះបានមេដាយមាស ចំនួន២គ្រឿងនោះ គឺទី១-វិញ្ញាសារត់ ចម្ងាយ២០០ម៉ែត្រជាប់ចំណាត់ថ្នាក់ លេខ១ដោយប្រើថិរវេលា២៧នាទី២៨ វិនាទី ខណៈដែលចំណាត់ថ្នាក់លេខ២ បានទៅលើកកីឡាការិនីក្រសួងការពារ ជាតិប្រើថិរវេលា២៧នាទី៥៦វិនាទីទទួលបានមេដាយប្រាក់ និងចំណាត់ថ្នាក់លេខ៣កីឡាការិនី ប៉ែន សីហា មកពីមន្ទីរ អប់រំកាយ និងកីឡារាជធានីភ្នំពេញ ទទួលបានមេដាយសំរឹទ្ធិ ។ មេដាយ មាសទី២-របស់កីឡាការិនី ចាន់ សីហា មកពី AEU រកបានលើវិញ្ញាសាលោត កម្ពស់បានចម្ងាយ៤,៧៤ម៉ែត្រចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនី ឌិត ភិរុណ មកពីខេត្ដសៀមរាបមេដាយ ប្រាក់និងចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាការិនី ប្លុង ពេជ្រអក្ខរា មកពីខេត្ដ កណ្ដាលមេដាយសំរឹទ្ធិ ។
សម្រាប់កីឡាការិនី ហេង ម៉ីជូ មកពី AEU ដណ្ដើមបានមេដាយមាស ទី១-លើវិញ្ញាសារត់ចម្ងាយ ១,៥០០ ម៉ែត្រប្រើថិរវេលា៥នាទី ៤៣វិនាទី៥១, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡា ការិនី សុខ ចាន់រឿន មកពីខេត្ដតាកែវ ប្រើថិរវេលា៦នាទី១៩វិនាទី៨៣មេដាយប្រាក់ និងចំណាត់ថ្នាក់លេខ៣បានទៅ លើកីឡាការិនី ម៉ី ស្រីមាស មកពីខេត្ដ កណ្ដាលប្រើថិរវេលា៦នាទី៥៣វិនាទី៣៩មេដាយសំរឹទ្ធិ ។ មេដាយទី២-របស់ កីឡាការិនី ហេង ម៉ីជូមកពី AEU រកបានលើវិញ្ញាសារត់ចម្ងាយ៥ពាន់ ម៉ែត្រប្រើថិរវេលា២០នាទី៥៧វិនាទី ៦៥ជាប់ចំណាត់ថ្នាក់លេខ១មេដាយ មាស, ចំណាត់ថ្នាក់លេខ២បានទៅលើ កីឡាការិនី សុខ ចាន់ឌឿន មកពីខេត្ដ តាកែវប្រើថិរវេលា២៥នាទី៣២វិនាទី ៣៨មេដាយប្រាក់ និងចំណាត់ថ្នាក់លេខ ៣បានទៅលើកីឡាការិនី ម៉ី ស្រីមាស មកពីខេត្ដកណ្ដាលប្រើថិរវេលា២៦នាទី ៥១វិនាទី៨០មេដាយសំរឹទ្ធិ ។
ក្រៅពីមេដាយមាសម្នាក់២គ្រឿង ខាងលើរបស់កីឡាការិនី ចាន់ សីហានិង ហេង ម៉ីជូនេះ ហើយពួកគេក៏បានចូល រួមប្រកួតដណ្ដើមយកមេដាយមាស១ គ្រឿងទៀតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្របណ្ដាក់គ្នា៤នាក់ ក្នុងនោះ ក្រុមកីឡាការិនីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្នះមេដាយមាស១គ្រឿងដោយ ប្រើថិរវេលា៥៦វិនាទី៤០, ចំណាត់ថ្នាក់ លេខ២បានទៅលើក្រុមកីឡាការិនីមកពី វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាប្រើថិរវេលា១នាទី១វិនាទី៣៤មេដាយប្រាក់ និងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម កីឡាការិនីមកពីខេត្ដកណ្ដាប្រើថិរវេលា ១នាទី១វិនាទី៦៤មេដាយសំរឹទ្ធិ ។
លោក ប៉ែន វុទ្ធី អគ្គលេខាធិការ សហព័ន្ធកីឡាអត្ដពលកម្មស្ម័គ្រចិត្ដបានឱ្យដឹងថាចំពោះការប្រកួតកីឡាអត្ដ ពលកម្មដើម្បីលើកកម្ពស់កីឡាទាំងអស់គ្នាឆ្នាំ២០១៥នេះ មានសមាគមក្លិប រដ្ឋនិងឯកជនបញ្ជូនអត្ដពលិកមកចូល រួមចំនួន២២អង្គភាព ក្នុងនោះមាន កីឡាករ៩១នាក់កីឡាការិនី៨៣នាក់មានវិញ្ញាសាដូចជាទី១-រត់ចម្ងាយ១០០ ម៉ែត្រ, ២០០ម៉ែត្រ, ៤០០ម៉ែត្រ, ៨០០ ម៉ែត្រ១,៥០០ម៉ែត្រ និង៥ពាន់ម៉ែត្រ បុរស-នារី ។ ទី២-លោតចម្ងាយលោត កម្ពស់លោតបណ្ដាក់៣ដង និងចោល ដុំដែកបុរស-នារី ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែង កោតសរសើរចំពោះកីឡាករកីឡាការិនី អត្ដពលកម្មដែលបានចូលរួមប្រកួត ឆ្នាំនេះធ្វើយ៉ាងណារក្សាសិទ្ធផលឱ្យ បានល្អដើម្បីត្រៀមចូលរួមក្នុងកម្មវិធី ថ្នាក់ជាតិនិងអន្ដរជាតិនានា ៕
ដោយ៖ សារីម