ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ក្រុមរដ្ឋអិស្លាម(IS)បានអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយខ្នងការបំផ្ទុះគ្រាប់បែកអត្តឃាត២លើកនៅក្នុងរដ្ឋធានទី Lebanese ប្រទេស ប៉េរ៉ុត (Beirut) បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤១នាក់នោះ ។
ការវាយប្រហារគ្រាប់បែកនៅជ័យក្រុង Burj al-Barajneh នោះគឺជាទីតាំងដែលគ្រប់គ្រងតឹងរ៉ឹងរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah ដែលកំពុងវាយប្រហារជាមួយក្រុមរដ្ឋអិស្លាមនៅក្នុងទឹកដីប្រទេសស៊ីរី ។
រដ្ឋាភិបាលប្រទេស Lebanese បានប្រកាសយកថថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃបុណ្យកាន់ទុក្ខទូទាំងប្រទេស ។
នាយករដ្ឋមន្ត្រី Tammam Salam បានអំពាវនាវស្វែងរកការរួបរួមគ្នា ក្នុងចំពោះមុខសកម្មភាពរួមគ្នាប្រឆាំងតាមផ្លូវអាកាសទៅលើក្រុមឧទ្ទាម ។ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសប៉េរ៉ុតនេះជាព្រឹត្តិការណ៍អាក្រក់សោកសៅជាទីបំផុតសម្រាប់ប្រទេសនេះតាំងតែពីការចប់សង្គ្រាមស៊ីវីលLebanon ក្នុងឆ្នាំ១៩៩០រៀងរហូតមក ។
ប្រតិកម្មចំពោះបញ្ហានេះពីទីក្រុងវ៉ាស៊ីនតោន សេតវិមានបានចេញសេចក្តីថ្លែងការមួយដោយថ្កោលទោសការវាយប្រហារគ្រាប់បែកនោះថា ជាអំពើភេរវកម្មដែលគួរឲ្យរន្ធត់ជាទីបំផុត ។ សេតវិមានបានអះអាងថា ខ្លួននឹងមានការអនុវត្តដើម្បីគាំទ្រដល់ស្ថាប័នរបស់លីបង់ ក្នុងនោះមានបញ្ហាសន្តិសុខ ការធានាស្ថិរភាព និងដែនអធិបតេយ្យរបស់ប្រទេសនេះជាដើម ។
អ៊ីរ៉ង់ជាសម្ពន្ធមិត្តយ៉ាងសំខាន់របស់ក្រុមHezbollahនោះ ក៏បានថ្កោលទោសការវាយប្រហារនោះផងដែរ ។
ការវាយប្រហារបានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅតាមដងផ្លូវដែលមានអគារលក់ទំនិញដ៏មមាញឹកមួយកន្លែងភាគខាងត្បូងទីក្រុង Beirut ។ មនុស្សជាង២០០នាក់បានរងរបួស ភាគច្រើនសភាពធ្ងន់ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Wael Abou Faour ។
ប្រភពព័ត៌មានពីកងកម្លាំងយោធាបានពះអាងថា បុរស២នាក់ពាក់អាវការពារគ្រាប់បានធ្វើសកម្មភាពវាយប្រហារខាងលើនេះ ។ គ្រាប់បែកទីមួយបានផ្ទុះឡើងនៅខាងក្រៅភាគខាងលិចព្រះវិហារ Shia ខណៈដែលគ្រាប់បែកលើកទី២បានបំផ្ទុះអត្តឃាតឡើងភ្លាមនៅក្បែរហាងលក់នំបុ័ងមួយកន្លែង ។
សាកសពជនវាយប្រហារបំផ្ទុះគ្រាប់អត្តឃាត ប៉ុន្តែមិនបានផ្ទុះនោះត្រូវរកឃើញនៅជិតទីតាំងក្បែរហាងលក់នំបុ័ងនោះដែរ ។
សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋអិស្លាម IS ដែលគេមិនដឹងថា ចេញពីប្រភពណាឲ្យច្បាស់ប្រាកដនោះ បានបញ្ជាក់ថា ទាហានរបស់កាលីផេត បានបំផ្ទុះគ្រាប់បែកដែលបង្កប់នៅក្នុងម៉ូតូមួយគ្រឿង ។ សេចក្តីថ្លែងការណ៍នេះអះអាងទៀតថា ជនវាយប្រហារទាំង៣នាក់នោះ ពីរនាក់គឺជាជនប៉ាឡេស្ទីន និងម្នាក់ទៀតជាជនស៊ីរី ។
ប្រភពបន្តថា បន្ទាប់ពីក្រុមអ្នកបោះបង់សាសនាប្រមូលផ្តុំគ្នានៅកន្លែងមួយ នៅយប់មួយនោះ ក៏មានការបំផ្ទុះគ្រាប់បែកស្ថិតនៅក្នុងចំណោមពួកគេនោះតែម្តង ៕
ប្រែសម្រួល៖ ថាច់ យ៉ាត