ភ្លៀង​ធ្លាក់​ខ្លាំង​ជន​លិច​ភាគ​ខាងត្បូង​ឥណ្ឌា​ ស្លាប់​មនុស្ស​យ៉ាងតិច​៥០​នាក់

ចែករំលែក៖

​មនុស្ស​យ៉ាងតិច​៥០​នាក់​បាន​បាត់បង់​ជីវិត​ចាប់តាំងពី​ថ្ងៃ​៩​ ខែវិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​ រដ្ឋ​ Tamil​ Nadu​ ដែល​រង​គ្រោះ​ដោយសារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​បណ្តាល​ឲ្យ​ជន​លិច​រដ្ឋធានី​ Chennai​ ធ្វើ​ឲ្យ​ទីនោះ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​ ។​

indiarain

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌា​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ បាន​ថ្លែង​ថា​ មនុស្ស​ប្រមាណ​៥០​នាក់​បាន​បាត់បង់​ជីវិត​ ដោយសារ​តែ​គ្រោះថ្នាក់​ទាក់ទង​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ថិត​នៅ​ក្នុង​រដ្ឋ​ខាងលើ​នេះ​តាំងពី​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ។​ ជន​រង​គ្រោះ​ភាគច្រើន​ស្ថិត​នៅ​ក្នុងស្រុក​ Cuddalore​ ។​

​នៅ​ខណៈ​នេះ​ដែរ​ តំបន់​ Chennai​ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​ផ្អាក​ដំណើរការ​ផ្សេងៗ​ដូច​ជា​ការ​ពន្យារពេល​ចេញដំណើរ​តាម​រថភ្លើង​ បិទ​សាលារៀន​ ខណៈ​ដែល​ភ្លៀង​កំពុង​បន្ត​ធ្លាក់​ខ្លាំង​ចូល​ដល់​ថ្ងៃ​ទី​៥​ហើយ​នោះ​។​ មានការ​ព្រួយបារម្ភ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ នឹង​កើត​មាននៅ​ក្នុង​យប់​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ​បន្ត​ទៀត​ ។​

​កា​រិ​ល័យ​ធ្វើការ​របស់​រដ្ឋ​ សាលារៀន​ និង​មហាវិទ្យាល័យ​នៅ​ក្នុង​តំបន់​ Chennai​ ទាំងមូល​ត្រូវ​បិទទ្វារ​ទាំងស្រុង​ ។​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​គ្រោះ​ធម្មជាតិ​នេះ​បង្ក​ឲ្យ​រាំងស្ទះ​ដំណើរ​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​តំបន់​នោះ​ ៕

A view of flood-affected people with their domesticated animals stranded on an islet in a flooded area of the Sonitpur district in the northeastern Indian state of Assam July 1, 2012. Incessant heavy rains in northeast India have caused massive flooding and landslides, killing more than 60 people, local media reported on Sunday. Picture taken July 1, 2012. REUTERS/Stringer (INDIA - Tags: DISASTER ENVIRONMENT ANIMALS)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print