ក្រុម​រដ្ឋ​អិ​ស្លា​ម​ទទួលស្គាល់​ការ​បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​នៅ​ប៉េ​រុត

ចែករំលែក៖

ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​បាន​អះអាង​ថា​ ពួក​គេ​ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​ខ្នង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​២​លើក​នៅ​ក្នុង​រដ្ឋ​ធាន​ទី​ Lebanese​ ប្រទេស​ ប៉េ​រ៉ុ​ត​ (Beirut)​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤១​នាក់​នោះ​ ។​

_86660606_86660603

​ការ​វាយប្រហារ​គ្រាប់បែក​នៅ​ជ័យ​ក្រុង​ Burj​ al-Barajneh​ នោះ​គឺជា​ទីតាំង​ដែល​គ្រប់គ្រង​តឹងរ៉ឹង​របស់​ក្រុម​សកម្មប្រយុទ្ធ​ Hezbollah​ ដែល​កំពុង​វាយប្រហារ​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​ក្នុង​ទឹកដី​ប្រទេស​ស៊ី​រី​ ។​

​រដ្ឋាភិបាល​ប្រទេស​ Lebanese​ បាន​ប្រកាស​យក​ថ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ជា​ថ្ងៃ​បុណ្យ​កាន់ទុក្ខ​ទូ​ទាំង​ប្រទេស​ ។​

​នាយក​រដ្ឋមន្ត្រី​ Tammam​ Salam​ បាន​អំពាវនាវ​ស្វែងរក​ការ​រួបរួម​គ្នា​ ក្នុង​ចំពោះ​មុខ​សកម្មភាព​រួម​គ្នា​ប្រឆាំង​តាម​ផ្លូវអាកាស​ទៅ​លើ​ក្រុម​ឧទ្ទាម​ ។​ ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ប៉េ​រ៉ុ​ត​នេះ​ជា​ព្រឹត្តិការណ៍​អាក្រក់​សោកសៅ​ជាទី​បំផុត​សម្រាប់​ប្រទេស​នេះ​តាំង​តែ​ពី​ការ​ចប់​សង្គ្រាម​ស៊ី​វី​ល​Lebanon​ ក្នុង​ឆ្នាំ​១៩៩០​រៀង​រហូត​មក​ ។​

​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ សេត​វិមាន​បាន​ចេញ​សេចក្តី​ថ្លែង​ការ​មួយ​ដោយ​ថ្កោលទោស​ការ​វាយប្រហារ​គ្រាប់បែក​នោះ​ថា​ ជា​អំពើ​ភេរវកម្ម​ដែល​គួរ​ឲ្យ​រន្ធត់​ជាទី​បំផុត​ ។​ សេត​វិមាន​បាន​អះអាង​ថា​ ខ្លួន​នឹង​មានការ​អនុវត្ត​ដើម្បី​គាំទ្រ​ដល់​ស្ថាប័ន​របស់​លី​បង់​ ក្នុង​នោះ​មាន​បញ្ហា​សន្តិសុខ​ ការ​ធានា​ស្ថិរភាព​ និង​ដែន​អធិបតេយ្យ​របស់​ប្រទេស​នេះ​ជាដើម​ ។​

​អ៊ី​រ៉​ង់​ជា​សម្ពន្ធមិត្ត​យ៉ាង​សំខាន់​របស់​ក្រុម​Hezbollah​នោះ​ ក៏​បាន​ថ្កោលទោស​ការ​វាយប្រហារ​នោះ​ផង​ដែរ​ ។​

​ការ​វាយប្រហារ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​ដងផ្លូវ​ដែល​មាន​អគារ​លក់ទំនិញ​ដ៏​មមាញឹក​មួយ​កន្លែង​ភាគ​ខាងត្បូង​ទីក្រុង​ Beirut​ ។​ មនុស្ស​ជាង​២០០​នាក់​បាន​រង​របួស​ ភាគច្រើន​សភាព​ធ្ងន់​ ។​ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ Wael​ Abou​ Faour​ ។​

​ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​យោធា​បាន​ពះ​អាង​ថា​ បុរស​២​នាក់​ពាក់អាវ​ការពារ​គ្រាប់​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ខាងលើ​នេះ​ ។​ គ្រាប់បែក​ទី​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ខាងក្រៅ​ភាគ​ខាងលិច​ព្រះ​វិហារ​ Shia​ ខណៈ​ដែល​គ្រាប់បែក​លើក​ទី​២​បាន​បំផ្ទុះ​អត្តឃាត​ឡើង​ភ្លាម​នៅ​ក្បែរ​ហាង​លក់​នំ​បុ័ង​មួយ​កន្លែង​ ។​

​សាកសព​ជន​វាយប្រហារ​បំផ្ទុះ​គ្រាប់​អត្តឃាត​ ប៉ុន្តែ​មិន​បាន​ផ្ទុះ​នោះ​ត្រូវ​រក​ឃើញ​នៅ​ជិត​ទីតាំង​ក្បែរ​ហាង​លក់​នំ​បុ័ង​នោះ​ដែរ​ ។​

​សេចក្តីថ្លែងការណ៍​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ដែល​គេ​មិនដឹង​ថា​ ចេញពី​ប្រភព​ណា​ឲ្យ​ច្បាស់​ប្រាកដ​នោះ​ បាន​បញ្ជាក់​ថា​ ទាហាន​របស់​កាលី​ផេ​ត​ បាន​បំផ្ទុះ​គ្រាប់បែក​ដែល​បង្កប់​នៅ​ក្នុង​ម៉ូតូ​មួយ​គ្រឿង​ ។​ សេចក្តីថ្លែងការណ៍​នេះ​អះអាង​ទៀត​ថា​ ជន​វាយប្រហារ​ទាំង​៣​នាក់​នោះ​ ពីរ​នាក់​គឺជា​ជន​ប៉ា​ឡេ​ស្ទី​ន​ និង​ម្នាក់​ទៀត​ជា​ជន​ស៊ី​រី​ ។​

​ប្រភព​បន្ត​ថា​ បន្ទាប់​ពី​ក្រុម​អ្នក​បោះបង់​សាសនា​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែង​មួយ​ នៅ​យប់​មួយ​នោះ​ ក៏​មានការ​បំផ្ទុះ​គ្រាប់បែក​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ​នោះ​តែ​ម្តង​ ៕​

dadwcdaddweacd

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print