ក្រុមអិស្លាមបង្កើតរដ្ឋ IS បានផ្សាយឃ្លីបវីដេអូមួយបង្ហាញឲ្យឃើញថា ក្រុមនេះមានគម្រោងវាយប្រហារនៅលើទឹកដីរុស្ស៊ី ដើម្បីជាការតប់ត សងសឹកទៅនឹងសកម្មភាពដែលរុស្ស៊ីវាយប្រហារតាមដែនអាកាសទៅលើក្រុមរបស់ខ្លួននៅស៊ីរី ។
អង្គការSITE កាលពីថ្ងៃទី១២ខែវិច្ឆិកាបានបញ្ចាក់ថា មជ្ឈមណ្ឌុលផ្សព្វផ្សាយAl Hayat ដែលជាសាខាផ្សព្វផ្សាយរបស់ IS និយាយភាសាបរទេស បានផ្សព្វផ្សាយឃ្លីបវីដេអូ និយាយភាសារុស្ស៊ីថា នៅពេលឆាប់ៗខាងមុខ ឈាមនិងហូដាបនៅក្នុងទឹកដីរុស្ស៊ី។ នៅពេលនេះក្រុមអ្នកឯកទេសរុស្ស៊ីកំពុងតែបើកការស្រាវជ្រាវពីវីដេអូខាងលើ ។
កន្លងមកក្រុមអិស្លាមបង្កើតរដ្ឋបានគម្រាមកំហែងវាយប្រហារទៅលើប្រទេសរុស្ស៊ីនិងអាមេរិកដើម្បីតប់តទៅនឹងការវាយប្រហារពីដែលអាកាសទៅលើគោលដៅរបស់ក្រុមអិស្លាមបង្កើតរដ្ឋនៅស៊ីរី ។
មន្ត្រីចារកម្មលោកខាងលិច បានបង្ហាញការមន្ទិលសង្ស័យថាក្រុមអិស្លាមបង្កើតរដ្ឋបានបង្កៃគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី បង្កឲ្យការផ្ទុះឆេះកាលពីថ្ងៃទី៣១ខែតុលាសម្លាប់មនុស្ស២២៤នាក់នៅលើយន្តហោះនោះ ។
ក្រុមឧទ្ទាមនៅតំបន់Sinai បានសហការជាមួយក្រុមIS ប្រកាសថាជាអ្នកនៅពីក្រោយការវាយប្រហារទៅលើយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី ៕
ប្រែសម្រួល៖ ម៉ែវ សាធី