ក្រុមអិស្លាមបង្កើតរដ្ឋគម្រាមវាយប្រហារទៅលើប្រទេសរុស្ស៊ី

ចែករំលែក៖

ក្រុមអិស្លាមបង្កើតរដ្ឋ IS  បានផ្សាយឃ្លីបវីដេអូមួយបង្ហាញឲ្យឃើញថា​ ក្រុមនេះមានគម្រោង​វាយប្រហារនៅលើទឹកដីរុស្ស៊ី ដើម្បីជាការតប់ត សងសឹកទៅនឹងសកម្មភាពដែលរុស្ស៊ីវាយប្រហារតាមដែនអាកាសទៅលើក្រុមរបស់ខ្លួននៅស៊ីរី ។

is-tung-them-video-khang-dinh-ban-roi-may-bay-nga-de-tra-thu-1

អង្គការ​SITE កាលពីថ្ងៃទី​១២ខែវិច្ឆិកាបានបញ្ចាក់ថា មជ្ឈមណ្ឌុលផ្សព្វផ្សាយ​Al Hayat ដែលជាសាខាផ្សព្វផ្សាយរបស់ IS និយាយភាសាបរទេស បានផ្សព្វផ្សាយឃ្លីបវីដេអូ និយាយភាសា​រុស្ស៊ីថា នៅពេលឆាប់ៗខាងមុខ ឈាមនិងហូដាបនៅក្នុងទឹកដីរុស្ស៊ី។ នៅពេលនេះក្រុមអ្នកឯកទេសរុស្ស៊ីកំពុងតែបើកការស្រាវជ្រាវពីវីដេអូខាងលើ ។

កន្លងមកក្រុមអិស្លាមបង្កើតរដ្ឋ​បានគម្រាមកំហែងវាយប្រហារទៅលើប្រទេសរុស្ស៊ីនិងអាមេរិក​ដើម្បីតប់តទៅនឹងការវាយប្រហារពីដែលអាកាសទៅលើគោលដៅរបស់ក្រុមអិស្លាមបង្កើតរដ្ឋនៅស៊ីរី ។

មន្ត្រីចារកម្មលោកខាងលិច បានបង្ហាញការមន្ទិលសង្ស័យថា​ក្រុម​អិស្លាមបង្កើតរដ្ឋ​បានបង្កៃគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី បង្កឲ្យការផ្ទុះឆេះកាលពីថ្ងៃទី​៣១ខែតុលាសម្លាប់មនុស្ស​២២៤នាក់នៅលើយន្តហោះនោះ ។

ក្រុមឧទ្ទាមនៅតំបន់​Sinai បានសហការជាមួយក្រុម​IS ប្រកាសថាជាអ្នកនៅពីក្រោយការវាយប្រហារទៅលើយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី​ ៕

isis-1211-nga-1447373116749 488be11a5c7dd8cb40c0e1906bf5aae1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print