ភ្នំពេញ ៈ ហេតុការណ៍ភ្ញាក់ផ្អេីលមួយ បានកេីតឡេីង បន្ទាប់ពីមានបុរសជនជាតិឥណ្ឌា ដែលមានមុខរបរដេីរលក់ខោអាវតាមផ្លូវ សម្រេចិត្តចងកសម្លាប់ខ្លួនឯងនៅចង្រឹងបង្អួចដោយមិនដឹងមូលហេតុ ។
ករណីចងកសម្លាប់ខ្លួនឯងខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចផ្ទះជួល16E2ផ្លូវ81ភូមិ8សង្កាត់ផ្សារថ្មីទី2 ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះ Guptamangesh ភេទប្រុស អាយុ40ឆ្នាំ ជនជាតិឥណ្ឌា មុខរបរលក់ខោអាវស្នាក់នៅផ្ទះជួលលេខ50E2 ផ្លូវ154ភូមិ8 សង្កាត់ផ្សារថ្មីទី2 ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីបងប្អូននិងមិត្តភ័ក្តជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះប៉ុន្មានថ្ងៃនេះរូបគេមានអាការះមិនស្រួលចេះតែដេីរមេីលមេឃមិនដឹងមានរឿងអ្វីនោះទេ ពេលនោះមិត្តភ័ក្តនិងបងប្អូនក៏បានប្រាប់ថាឲ្យជនរងគ្រោះត្រលប់ទៅស្រុកកំណេីតវិញទៅ ។ លុះដល់ថ្ងៃកេីតហេតុខាងលេីជនរងគ្រោះនិងប្អូនបាននាំគ្នាមកលេងផ្ទះមិត្តភ័ក្ត(ផ្ទះកេីតហេតុខាងលេី) ហេីយពេលនោះប្អូនប្រុសនិងមិត្តភ័ក្តបាននាំគ្នាទៅផ្សារដេីម្បីទិញកាបូបទុកឲ្យជនរងគ្រោះនៅម្នាក់ឯង រហូតមកដល់ម៉ោងពួកគេបានត្រលប់មកពីផ្សារវិញ ស្រាប់តែឃេីញជនរងគ្រោះយកភួយមកចងក និងចង្រឹងដែកស្លាប់បាត់ទៅហេីយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយកេីតហេតុសមត្ថកិច្ចចុះមកធ្វេីកោសល្យវិច្ឆ័យរួច ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងមែន ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ ៕ស ដារ៉ា