លោក ម៉ម ប៊ុននាង និង លោក យ៉ង់ សែម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងាររៀបចំពិធីទិវាកុមារអន្តរជាតិ ១ មិថុនា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និង លោក យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងាររៀបចំពិធីទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៨។

 កិច្ចប្រជុំគឺដើម្បីពិនិត្យឆ្លងខ្លឹមសារ និងរូបភាពសំខាន់ៗ នៃពិធីទិវាកុមារអន្តរជាតិ ១ មិថុនា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨  នៅបុរីកុមារមិត្តភាពកម្ពុជា បារាំង និងហុងហ្រ្គី នៅឃុំគោគត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ស្ថិតនៅសាលប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភា៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print