ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ខណៈកំពុងរៀបចំដាក់បារ៉ាស់ដើម្បីត្រួតពិនិត្យនោះ ស្រាប់តែមានរថយន្តធុនទំនើបមួយគ្រឿងបើកមកបុកម៉ូតូ២គ្រឿង ហើយបានព្យាយាមបើករត់ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កគ្រោះថ្នាក់ហើយព្យាយាមបើករត់នេះ ម៉ាក ឡង់គ្រីស័រ ពាក់ស្លាកលេខ 2U-8778 បានបើករត់គេចរហូតដល់ចំណុចរង្វង់មូលគួចកាណុងស្ពានជ្រោយចង្វា ទើបសមត្ថកិច្ចស្ទាក់ចាប់បាន ៕
...
ដោយ៖ ស ដារ៉ា