ខេត្តរតនគិរី៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតររបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលពួកគេបានជិះម៉ូតូ២គ្រឿងប្រដេញគ្នាលេងហើយក៍ជ្រុលទៅបុករង្វង់មូលយាយទួលចេកក្នុងស្ថានភាពស្រវឹងជោគជាំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៥ស្ថិតលើបណ្តោយផ្លូវជាតិលេខ៧៨ ជិះម៉ូតូអុិចសឹនធើរ ពណ៌ខៀវលាយសទាំងពីរគ្រឿងអត់ស្លាកលេខ ក្នុងទិសដៅពីកើតទៅលិចត្រង់ចំណុចរង្វង់មូលយាយទូលចេកក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រងការខូចខាតទាំងស្រុង ។
យុវជនដែលរងគ្រោះទាំង៣នាក់ដែលជិះម៉ូតូប្រណាំងគ្នាហើយភ្លាត់ស្នៀតទៅបុករង្វង់មូលយាយទូលចេកនោះត្រូវបានគេស្គាល់អត្តសញ្ញាណ ទី១ឈ្មោះ ឃួនង៉ន អាយុ២៤ឆ្នាំជនជាតិទំពួន (ស្លាប់) ទី២ឈ្មោះ កឹង ប៉ន អាយុ២១ ឆ្នាំជនជាតិទំពួន អ្នកទាំងពីរនាក់រស់នៅ ភូមិសិល្បិ៍ សង្កាត់យក្សឡោម ក្រុងបានលុង និងទី៣ឈ្មោះ ឃិះ អាយុ២១ឆ្នាំជនជាតិខ្មែ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ។ តែភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកខេត្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ម៉ូតូម៉ាកអុិចសឹុនធើរទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោគនៃស្នងការខេត្តយកមករក្សាទុកនៅការិយាល័យចរាចរណ៍ធ្វើកំណត់ហេតុរងចាំធ្វើការដោះស្រាយតាមក្រោយ ។
បច្ចុប្បន្ន អ្នករងគ្រោះកំពុុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឯសាកសពត្រូវបានសាច់ញ្ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
...
ដោយ៖ អ៊ុច សាវុធ