ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់បានដេកស្លាប់ នៅក្នុងសណ្ឋាគារដែលមានយីហោ យូ អេង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោ ង៣រសៀល ថ្ងៃទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះក្នុងបន្ទប់លេខ២១៨ ជាន់ទី២
តាមដងផ្លូវសហព័ន្ធរុស្សី បុរីញ៉ូថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពដោយឡែកមួយទៀត បានឲ្យដឹងថា ជនបរទេសដែលស្លាប់ក្នុងសណ្ឋាគា រខាងលើ ឈ្មោះ ZILBER ZWEIG HOWARD ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 465019523 ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានអ្នក សម្អាតតាមបន្ទប់ ដើរសម្អាត លុះគោះទ្វារហៅបន្ទប់ លេខ២១៨ ពុំមានសូរឆ្លើយ ទើបប្រាប់ទៅអ្នកគ្រប់គ្រប់ យកកាតអូសបើកទ្វារចូល ស្រាប់តែឃើញ ដេកស្លាប់ផ្កាប់មុខ លើគ្រែ ទើបឆោឡោ លួចរាយការណ៍ស្ងាត់ៗទៅសមត្ថកិច្ ចចុះទៅពិនិត្យមើលជាក់ស្តែង ។
តាមសន្តិសុខ យាមនៅសណ្ឋាគារខាងលើបានឲ្យដឹងថា មានមនុស្សស្លាប់ពិនមែន តែចំពោះមូលហេតុ ខ្លួនមិនបានដឹងឡើយ ក្រោយកើតហេតុ ឃើញសមត្ថកិច្ចចុះមក ពិនិត្យ ហើយដឹកសាកសពចេញទៅ ។