កំពង់ធំ ៖ នៅព្រឹកម៉ោង៦ព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះសមត្ថកិច្ចបានចុះទៅ ពិនិត្យសាកសពជនជាប់ចោទនៅមន្ទី រពេទ្យបង្អែក ខេត្តកំពង់ធំ ដែលបានស្លាប់ដោយសារតែគាំងបេះដូ ង។
សពជនជាប់ចោទឈ្មោះ សុខ មឿន ភេទប្រុស ឆ្នាំកំណើត១៩៧០ នៅលីវ រស់នៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
– ជាប់ចោទពីបទៈ ឃាតកម្ម កាលពីថ្ងៃទី០៤.០៣. ២០១៨ ដោយចៅក្រមឈ្មោះឃន សុកល សាលាតំបូងខេត្តកំពង់ធំ ។
– ដឹកនាំពិនិត្យដោយលោកព្រះរាជអាជ្ ញារង មាស វឌ្ឍនា អមសាលាតំបូងខេត្តកំពង់ធំ និងបុគ្គលិកមន្ទីពេទ្យខេត្ត ;
– ការពិនិត្យសាកសពៈក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមអ្វីទេ ។
– មូលហេតុ: មានជំងឺសសៃប្រសាទ និងបង្អត់អាហារខ្លួនឯងរយៈពេល៣- ៤ថ្ងៃ បណ្តាលគាំងបេះដូងស្លាប់នៅម៉ោង៦: ព្រឹកនេះតែម្តង។
– សាកសពត្រវបានប្រគល់ជូនលោក មាស គឹមអេង អនុប្រធានពន្ធនាគារខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕