ជនជាតិថៃ ៣នាក់ និងថ្នាំញៀន ៦០០០គ្រាប់ ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២ឥ១៨ វេលាម៉ោង ១១និង៤៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿង ញៀន(ក៥) បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាុមានជ័យ ។

ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្មាក់ស្រី ឈីរ៉ាត់ ឆៃស៊ែង អាយុ ១៨ឆ្នាំ ជនជាតិថៃ និងវត្ថុតាងចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( wy)ចំនួនបប្រាំ6000គ្រាប់បានបន្តទៅឆែកឆេរបន្ទប់ជួលស្នាក់នៅការស៊ីណូស្តាវេហ្គាស លេខ៦០៩ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត (ឈ្នោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ និងឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print