ភ្នំពេញ៖ ដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខ របស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជា មួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យ៤រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិ ងថ្ងៃទី៣មិថុនា ឆ្នាំ២០១៨ លោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារា ជធានីភ្នំពេញរួមជាមួយអាជ្ញាធរដែ នដី និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខនិងស្តាប់សំណូមពរប្រ ជាពលរដ្ឋក្នុងបុរីសន្តិភាព ២ក្នុ ងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។
នេះមិនមែនជាលើកដំបូងទេដែល លោកបានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋនៅសហគមន៏បុរី សន្តិភាព២នឹងបានពិនិត្យស្ថានភា ពរស់នៅជាក់ស្តែងរបស់បងប្អូននៅ សហគមនេះដែលកំពុងមានការរីកចំរើ នគួរអោយកត់សំគាល់ទាំងសំណង់លំនៅដ្ឋា ន,ហេដ្ឋារចនាសម្ពន្ធ័ក៏ដូចជាការ រីកចំ រើនលើផ្នែកជីវភាពរស់នៅរបស់បងប្អូ នផងដែរ។
លោកឃួង ស្រេង បានជំរាបទៅបងប្អូនប្រជាពលរដ្ឋដែ លមកស្វាគមន៏ លោកដោយភាពជឿជាក់ថា៖គណបក្សប្រជាជ នកម្ពុជា គឺជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់នោះទេ។ ជាក់ស្តែង យើងបានកសាងសមិទ្ធិផលជាច្រើនបំពេ ញតាមតំរូវការជាមូលដ្ឋានរបស់ប្រជា ពលរដ្ឋនៅទីនេះដែលពីមុនតំបន់នេះ គ្មានអ្វីទាំងអស់។
រហូតមកដល់ឥឡូ វបងប្អូនមានផ្ទះសំបែងរស់នៅសមរម្ យ,មានទីផ្សារ,មានប្រពន្ធ័ទឹក,ភ្ លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម។ លោកបានជំរុញឲ្យមន្ត្រីជំនាញខិតខំ ធ្វើយ៉ាងណាបង្កើតប៉ុស្ត៏សុខភា ពមួយឲ្យបាននៅទីនេះដោយឲ្យសហគមន៏ ផ្តល់ផ្ទះ២ល្វែងសំរាប់បង្កើតប៉ុ ស្ត៏សុខភាពនេះនៅចំកណ្តាល សហគមដើម្ បីងាយស្រួលដល់ប្រជាពលរដ្ឋយើងមកទ ទួលសេវាសុខភាព។
លោកក៏បានណែនាំឲ្យមានការចាក់សាប និងដាក់ប្រពន្ធ័លូនៅចំណុចចំណតរថ យន្តក្រុងឲ្យបានល្អប្រសើរផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចអាជ្ញាធរដែនដីនឹង បន្តរៀបចំកែលំអរផ្លូវបេតុង និងដាក់ប្រពន្ធ័លូក្នុងសហគមបន្ត ទៀតនៅក្រោយការ បោះឆ្នោត និងក្រោយពីទទួលបានទំនុកចិត្តពីប្ រជាពលរដ្ឋ ដែលនេះគឺជាការសន្យាធ្វើមិនមែនស ន្យាខ្យល់នោះទេ។
សហគមសន្តិភាព២ មានការអភិវឌ្ឍន៏មិនចាញ់សហគមដទៃទៀ តក្នុងរាជធានីភ្នំពេញនោះឡើយក្រោ មការយកចិត្តទុកដាក់ពីអាជ្ញាធរដែ នដីគ្រប់លំដាប់ថ្នាក់ ,ការយកចិត្តទុកដាក់ពីរដ្ឋបាលរាជ ធានីភ្នំពេញដែលតែងតែចុះជាប់ដើម្ បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេ ចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្ រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងផ្សារភ្ជាប់សុខទុក្ខជាមួ យប្រជាពលរដ្ឋជាប់ជានិច្ច។
លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋដែលមានសិទ្ធបោះឆ្នោតសូមទៅបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្ រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នៅ ថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ខាងមុខដើម្បីផ្តល់ឧិកា ស ជូន សម្តេចតេជោបន្តដឹកនាំរាជរដ្ ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍន៏រី កចំរើនខ្លាំងក្លាបន្តទៀត។សហគមន៏ សន្តិភាព២ មានសហគមប្រជាពលរដ្ឋចំនួន៨សហគមស្មើនឹង ២៥៥០គ្រួសារដែលភាគច្រើនបងប្ អូនប្រកបរបរលក់ដូរ,សេវាកម្ម និងកម្មកររោងចក្រ។
បងប្អូនទាំងជា ង២ពាន់គ្រួសារនេះភាគច្រើនត្រូវផ្ លាស់ប្តូរទីលំនៅបែបមិនរៀបរយចេ ញពីសហគមដីក្រហម,សហគមបឹងកក់ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗតាំ ងពីឆ្នាំ២០០៦,២០០៩ និងឆ្នាំ២០១០៕