លោក  ឃួង ស្រេង ៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សសន្យាធ្វើមិនមែនសន្យាខ្យល់ទេ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យ៤រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី៣មិថុនា ឆ្នាំ២០១៨  លោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញរួមជាមួយអាជ្ញាធរដែនដី និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខនិងស្តាប់សំណូមពរប្រ ជាពលរដ្ឋក្នុងបុរីសន្តិភាព ២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។
នេះមិនមែនជាលើកដំបូងទេដែល លោកបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៏បុរីសន្តិភាព២នឹងបានពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូននៅសហគមនេះដែលកំពុងមានការរីកចំរើនគួរអោយកត់សំគាល់ទាំងសំណង់លំនៅដ្ឋាន,ហេដ្ឋារចនាសម្ពន្ធ័ក៏ដូចជាការរីកចំ  រើនលើផ្នែកជីវភាពរស់នៅរបស់បងប្អូនផងដែរ។
លោកឃួង ស្រេង បានជំរាបទៅបងប្អូនប្រជាពលរដ្ឋដែលមកស្វាគមន៏ លោកដោយភាពជឿជាក់ថា៖គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់នោះទេ។ ជាក់ស្តែង យើងបានកសាងសមិទ្ធិផលជាច្រើនបំពេញតាមតំរូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនេះដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់។
រហូតមកដល់ឥឡូវបងប្អូនមានផ្ទះសំបែងរស់នៅសមរម្យ,មានទីផ្សារ,មានប្រពន្ធ័ទឹក,ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម។  លោកបានជំរុញឲ្យមន្ត្រីជំនាញខិតខំធ្វើយ៉ាងណាបង្កើតប៉ុស្ត៏សុខភាពមួយឲ្យបាននៅទីនេះដោយឲ្យសហគមន៏ ផ្តល់ផ្ទះ២ល្វែងសំរាប់បង្កើតប៉ុស្ត៏សុខភាពនេះនៅចំកណ្តាល សហគមដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយើងមកទទួលសេវាសុខភាព។
លោកក៏បានណែនាំឲ្យមានការចាក់សាប និងដាក់ប្រពន្ធ័លូនៅចំណុចចំណតរថយន្តក្រុងឲ្យបានល្អប្រសើរផងដែរ។  ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចអាជ្ញាធរដែនដីនឹង បន្តរៀបចំកែលំអរផ្លូវបេតុង និងដាក់ប្រពន្ធ័លូក្នុងសហគមបន្តទៀតនៅក្រោយការ បោះឆ្នោត និងក្រោយពីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ   ដែលនេះគឺជាការសន្យាធ្វើមិនមែនសន្យាខ្យល់នោះទេ។
សហគមសន្តិភាព២ មានការអភិវឌ្ឍន៏មិនចាញ់សហគមដទៃទៀតក្នុងរាជធានីភ្នំពេញនោះឡើយក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ,ការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញដែលតែងតែចុះជាប់ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច។
លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ខាងមុខដើម្បីផ្តល់ឧិកាស ជូន សម្តេចតេជោបន្តដឹកនាំរាជរដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍន៏រីកចំរើនខ្លាំងក្លាបន្តទៀត។សហគមន៏សន្តិភាព២ មានសហគមប្រជាពលរដ្ឋចំនួន៨សហគមស្មើនឹង ២៥៥០គ្រួសារដែលភាគច្រើនបងប្អូនប្រកបរបរលក់ដូរ,សេវាកម្ម និងកម្មកររោងចក្រ។
បងប្អូនទាំងជាង២ពាន់គ្រួសារនេះភាគច្រើនត្រូវផ្លាស់ប្តូរទីលំនៅបែបមិនរៀបរយចេញពីសហគមដីក្រហម,សហគមបឹងកក់ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗតាំងពីឆ្នាំ២០០៦,២០០៩ និងឆ្នាំ២០១០៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print