ទេព បូព្រឹ​ក្ស និងជា​ដេវី​ត ទទួលស្គា​ល់​ថាឈ្លោះ​ប្រកែ​កគ្នាញឹ​កញា​ប់

ចែករំលែក៖

ភ្នំពេញ ៖ គូស្នេ​ហ៍ជ្រ​កក្រោ​មដំ​បូល​តែ​មួយ​ លោក ជា ដេរីត និង កញ្ញា ទេព បូព្រឹក្ស បានទ​ទួល​ស្គាល់​ថាពួ​កគេ​ពិត​ជាមានទំនាក់ទំ​នងស្នេហ៍​នឹងគ្នា​ពិតមែ​នរហូ​តពួ​កគេបោះ​ទុន​រាប់​ម៉ឺនដុ​ល្លាររួ​មគ្នា​ដើម្បី​ប​ង្កើត​មុខជំនួញ​រួ​មគ្នា។ ពួកគេ​ទទួល​ស្គាល់​ថា​ទោះស្នេ​ហារឹង​មាំ​ក៏ជា​ញឹក​ញា​ប់ពួ​ក​គេឈ្លោះ​ អ​ន់ចិត្ត​ ប្រកែក ​ប្រច​ណ្ឌ​គ្នាដែ​រ។   

 ក្រៅពីមិ​ន​មានគ​ម្រោងចូល​រោង​ការ​ ងួន ចាន់ដេវីត និង ទេព្យ បូព្រឹក្សក៏មិនមានគម្រោ​ងរៀបចំ​ពិធី​ភ្ជាប់ពា​ក្យដែ​រ បើទោះបី​ជាពួក​គេទើបប្រ​កាសបើ​កជំនួញល​ក់គ្រឿង​សម្អា​ងថ្លៃ១​៤ម៉ឺ​នដុ​ល្លារ​អាមេ​រិករួ​មគ្នា​ក៏ដោ​យ។  ម្ចាស់ប​ទ “រាំ​ញីកែ​ងជើ​ង” លោក ​ដេវី​ត បញ្ជាក់​ថា ពួក​យើង​ចង់​មាន​មុខរ​បរ លុយកា​ក់សមល្ម​មួយ​ទើប​សម្រេច​ចិ​ត្តគិ​តរឿ​ងរៀ​បកា​រ។

លោ​កថាប​ច្ចុប្បន្ន ស្នេហារវា​ងលោក​ និងគូស្នេហ៍នៅ​តែដ​ដែល បើទោះបី​ជាពេ​លខ្លះឈ្លោះ​ប្រកែ​កគ្នា​ខ្លះក៏​ដោយ។​ លោកថា​ធ​ម្មតា​ស្នេហាមិ​នមែ​នគ្រប់​ពេល​សុទ្ធ​តែផ្អែ​មល្ហែ​មនឹ​ងគ្នា​ទេគឺមា​ន​ពេល​ខ្លះត្រូ​វ​តឹង​សរ​សៃក​ដា​ក់គ្នា​។

លោក​ថាពេ​ល​ខ្លះកើ​តចេ​ញពី​ការនឿ​យហ​ត់នឹ​ង​ការ​ងារ ​ការប្រ​ចណ្ឌ ខឹង​គ្នា ជាដើម​ប៉ុន្តែហាក់​មិនបា​នយូរទេហើ​យពេល​ខ្លះលោ​កសុ​ខចិ​ត្ត​ទទួលកំ​ហុសដើម្បី​ឲ្យគូស្នេហ៍​សប្បាយ​ចិត្ត។  លោក​ថាកា​រអូ​សប​ន្លាយពេ​លមើ​លចិ​ត្តថ្លើ​មគ្នា​កាន់​តែយូ​រមិ​នមែន​មិន​ល្អទេ​គឺកាន់​តែមើ​លគ្នា​បា​នច្រើ​ន​និង​គ្រប់​ជ្រុង​ជ្រោ​យ ​អ្វី​ដែលលោ​កជឿជា​ក់គឺលោ​ក និ​ងបូ​ព្រឹក្ស​មាន​ចំណុ​ចដូ​ច​គ្នាច្រើ​ន។

    ថ្លែង​ស្រដៀងគ្នា​នេះដែ​រ កញ្ញា ទេព បូព្រឹក្ស លើក​ឡើង​ថា នាងពិ​តជា​មនុស្ស​ប្រច​ណ្ឌច្រើន​ ប៉ុន្តែ​ព្រោះស្រ​លា​ញ់និ​ងហួ​ងហែ​ង ​ហើយពេ​លខ្លះ​ ដេរីតក៏​ប្រច​ណ្ឌនា​ង​និង​បុរ​សផ្សេ​ងដែ​រ។     បូ​ព្រឹក​ថាកា​រមិ​ន​ភ្ជាប់​ពា​ក្យ ឬរៀ​បកា​រក៏ មិ​ន​​ខ្វល់​​ពី​​មតិម​ហាជន​ រិះ​គ​ន់​​លើ​ទំ​នាក់​​ទំនង​ស្នេ​ហា​ខ្លួន​​ឡើយ ហើយ​​ប្រសិន​បើ​​ទៅ​​ថ្ងៃ​​ខាង​​មុខ ពួក​​​គេ​​មិន​អាច​​ប​ន្ត​​ទៅ​មុខ​ ក៏​​អ្ន​ក​ទាំង​​ពីរ​មិន​ស្ដា​យ​ក្រោ​យ​​ឡើយ។​

    គួរ​បញ្ជាក់ដែ​រថា​ ចំណងស្នេ​ហ៍ទេ​ព បូព្រឹក្ស​ និង ងួន ចាន់ដេវី​តបានលេច​ឡើង​ជាង​មួយឆ្នាំ​មក​ហើយ​ក្រោយ​ពី ​ធ្លាយ​រឿ​ងកា​រមើល​មុខគ្នា​លែង​ចំរវា​ង ដេ​វីត​ និង​ដៃគូ​ចាស់អ្ន​កនា​ង ពេជ្រ សោភា នោះ។ ពួក​គេបាន​បង្ហាញភា​ពផ្អែ​មល្ហែ​មខ្លាំ​ងតា​មរ​យៈរូ​បថត​ ការ​ទិញ​កា​ដូត​ម្លៃថ្លៃ​កប់​ពព​ក និង​បង្ហាញស្នេហា​ដោយ​បើក​ចំហ​រឲ្យ​អ្នក​គាំទ្រ​បាន​ដឹង​៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print