ខេត្ដកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមួយគ្រួសារដែលមានស្វាមីជាអតីតមេបញ្ជាការរងតំបន់ប្រតិបត្ដិការសឹករងខេត្ដព្រៃវែងមាន ជំងឺលើសឈាមនិងមានកូនតូចកំពុងរៀនស្ថិតនៅភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច បានលើកដៃ ប្រណម្យសូមឱ្យអាជ្ញាធរស្រុកកំពង់ ត្រឡាច និងអាជ្ញាធរខេត្ដកំពង់ឆ្នាំងជួយ ធ្វើអន្ដរាគមន៍សុំឱ្យភាគីម្ខាងទៀតបើក ផ្លូវឱ្យពួកគាត់បានដើរដូចរាល់ដងផង។ ព្រោះពេលនេះផ្ទះគាត់នៅខាងក្នុងត្រូវ ហ៊ុមព័ទ្ធដោយរបងបិទជិតអស់ហើយ ។
គ្រួសារដែលត្រូវគេធ្វើរបងបិទផ្លូវ អត់ឱ្យដើរនេះប្រពន្ធឈ្មោះ ម៉ុក ចន្ធី និងប្ដីឈ្មោះ សេង សារី ជាអតីតមេ បញ្ជាការរងតំបន់ប្រតិបត្ដិការសឹករង ខេត្ដព្រៃវែងកំពុងមានជំងឺលើសឈាម ។
ស្ដ្រីឈ្មោះ ម៉ុក ចន្ធី បានរៀបរាប់ឱ្យ ដឹងថា ដើមឡើយគាត់បានទិញដីពីឈ្មោះ ចែម ផុន និងប្រពន្ធឈ្មោះ អឿ សារុំ ក្នុង តម្លៃ២.២០០ដុល្លារដែលមានទំហំ១៩២មែត្រការ៉េ ទទឹង៨ម៉ែត្រ និងបណ្ដោយ ២៤ម៉ែត្រ ។ ម្ចាស់ដីឈ្មោះ ចែម ផុន ក្នុង ពេលដែលលក់ដីឱ្យគាត់ (ម៉ុក ចន្ធី) បានសន្យាថាទុកផ្លូវដែលមានទទឹង៣ ម៉ែត្រសម្រាប់ឱ្យគាត់បានធ្វើដំណើរចេញ ចូលដីដែលបានទិញនិងអ្នកដទៃទៀត ដែលមានទីលំនៅនៅក្បែរៗនោះរួមទាំងកូនប្រុសបង្កើតរបស់ឈ្មោះ ចែម ផុន ផងដែរ ។ ក្រោយពីឯកភាពគ្នាអស់ហើយ នោះគាត់ (ម៉ក់ ចន្ធី) បានយល់ព្រមទិញ ដីរបស់ឈ្មោះចែម ផុន និង អឿ សារុំ និងបានសង់ផ្ទះភ្លាមៗផងដែរ ។ ក្រោយ ធ្វើផ្ទះរួចរាល់រស់នៅបានប្រមាណជាង១ឆ្នាំ គ្រួសាររបស់ ចែម ផុន និង អឿ សារុំ បានចូលស្ដីដណ្ដឹងកូនគាត់តែពេលនោះកូនស្រីគាត់អត់យកក្រោយមកបង្ក ទំនាស់ជាពាក្យសម្ដីជាមួយគាត់ដោយ គ្រាន់តែដណ្ដឹងកូនស្រីមិនបាន ។
ស្ដ្រីឈ្មោះម៉ុក់ ចន្ធី បានបញ្ជាក់ទៀត ថា ក្រោយពីទំនាស់នេះមកស្រាប់តែ គ្រួសាររបស់ឈ្មោះ ចែម ផុន និង អឿ សារុំ ចាប់ផ្ដើមធ្វើរបងបិទផ្លូវដែល គ្រួសារគាត់ធ្លាប់ដើរនិងអ្នកនៅទីនោះ ធ្លាប់ដើរនាពេលកន្លងមកក្រោយពេល ទិញដីនោះដែលពេលនេះធ្វើឱ្យគាត់ពិបាក រកផ្លូវដើរមិនបានដោយសារបងបាន ហ៊ុមព័ទ្ធផ្ទះរបស់គាត់ជិតអស់ទៅហើយ។ មិនតែប៉ុណ្ណោះគ្រួសារមួយនេះបានគំរាម ប្ដឹងរូបគាត់២នាក់ប្ដីប្រពន្ធទៀតប្រសិន បើដើរតាមដីរបស់គេ ។
ស្ដ្រីឈ្មោះម៉ុក ចន្ធី បានប្រាប់ទៀតថា កាលដែលទិញដីនេះប្រសិនបើគាត់អត់មានផ្លូវសម្រាប់ចេញចូលទេគាត់ក៏មិនទិញដែរ ប៉ុន្ដែពេលនោះជាមនុស្សរាប់ អានគ្នាគ្រាន់តែសន្យានឹងមាត់ទទេមិន បានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ ដល់ពេលនេះទាស់ចិត្ដខឹងដណ្ដឹងកូនស្រីគាត់មិនឱ្យបែរជាធ្វើរបងបិទផ្លូវអត់ឱ្យ គ្រួសារគាត់ដើរទៅវិញ ។
ដូច្នេះគ្រួសាររបស់គាត់ស្នើឱ្យអាជ្ញាធរស្រុក និងលោក ឈួរ ច័ន្ទឌឿន អភិ បាលខេត្ដកំពង់ឆ្នាំងមេត្ដាជួយធ្វើអន្ដរា គមន៍បើកផ្លូវនេះឱ្យគ្រួសារបស់គាត់ បានដើរឡើងវិញផង ព្រោះនៅពេល ដែលអត់ផ្លូវដើរនេះគឺពិបាកណាស់ កូនរបស់គាត់ត្រូវទុកកង់ចោលរាប់រយ ម៉ែត្រដើរមកពីសាលា ហើយគាត់ត្រូវ ជញ្ជូនឥវ៉ាន់ទៅលក់ចិញ្ចឹមប្ដីមានជំងឺ លើសឈាមកាន់តែពិបាកទ្រាំនឹងធ្វើឱ្យ ជំងឺរបស់ប្ដីគាត់កាន់តែមានសភាពខ្លាំងឡើងនៅពេលដែលអត់មានផ្លូវដើរបែបនេះ ។
ពាក់ព័ន្ធនឹងករណីនេះលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចតាម ទូរស័ព្ទមិនអាចសុំការពន្យល់បានទេ ដោយលោកប្រាប់ថាកំពុងជាប់រវល់ ។
ប្រជាពលរដ្ឋនៅភូមិខាងលើបានឱ្យ ដឹងថា គ្រួសារឈ្មោះចែម ផុន និង អឿ សារុំ ដែលជាអ្នកបិទរបងមិនឱ្យមានផ្លូវ ដើរកំពុងតែរៀបចំបណ្ដឹងមួយទៅសាលា ស្រុកដើម្បីគំរាមនិងទប់ស្កាត់ការបិទឱ្យទទួលបានជោគជ័យនិងកុំឱ្យម្ចាស់ផ្ទះ មានផ្លូវដើរ ។
មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលថា តើអាជ្ញាធរស្រុកខេត្ដនឹងចាត់វិធានការ បែបណាដើម្បីរកដំណោះស្រាយជូន គ្រួសាររងគ្រោះដែលត្រូវអ្នកមានលុយ ធ្វើរបងបិទផ្លូវអត់ឱ្យដើរនេះ? ៕
ដោយ៖ ចន្ថា