ខេត្តកំពង់ស្ពឺ៖ ក្រុមចោរប្រដាប់អាវុធប្រមាណ៥នាក់ប្រដាប់ដោយអាវុធវែងជាច្រើនដើមបានចូលភ្ជង់ប្លន់ផ្ទះថៅកែលក់គ្រឿងសំណង់ចងហើយវាយធ្វើបាបនិងប្រមូលលុយបាន១២០០ដុល្លារហើយគេចខ្លួនដោយសុវត្ថិភាពម្ចាស់ផ្ទហតរ្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ករណីប្លន់នេះកើតឡើងកាលពីវេលាម៉ោង០៧យប់ថ្ងៃទី១៣ វិច្ឆិកា ស្ថិតនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ម្ចាស់ផ្ទះរងគ្រោះជាប្តីឈ្មោះគឹម សុខគីម អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះហ៊ីម សុខហេង អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បច្ចុប្បន្នកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ ។
កូនប្រុសម្ចាស់ផ្ទះឈ្មោះអ៊ុករចនាអាយុ១៦ឆ្នាំបានរៀបរាប់ថា មុនពេលកើតហេតុរូបគេនៅក្រោមផ្ទះចំណែកឪពុកម្តាយនៅលើផ្ទះគេបានលឺសំឡេងប្រកែកគ្នានឹកស្មានថាឪពុកម្តាយឈ្លោះគ្នាក៏ឡើងទៅមើលស្រាប់តេឃើញមនុស្សប្រុស៤ទៅ៥នាក់ប្រដាប់ដោយកាំភ្លើងវែងកំពុងភ្ជង់ប្លន់និងវាយធ្វើបាបឪពុកម្តាយគេសួររកលុយនិងមាសពេលនោះក្រុមចោម្នាក់បានវាយទាត់ធាក់ម្តាយរបស់គេដណ្តើមយកកាបូបលុយនិងបានវាយឪពុករបស់គេទៀតផង។ឃើញដូចច្នោះរូបគេក៏រត់ចុះមកដីហើយស្រែកអោយអ្នកជិតខាងជួយក៏ផ្ងើលឆោឡោតែម្តង។បន្ទាប់ពីមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិចក្ចប្រុងចូលទៅជួយឪពុកម្តាយគេដែរតែគេប្រាប់ថាក្រុមចោរមានកាំភ្លើងច្រើននាស់ទៀបមិនមាននរណាម្នាក់ហ៊ានចូលទៅឡើយ។ពួកចោរបាននាំគ្នារត់គេចតាមផ្លូវក្រោយនិងបានបាញ់កាំភ្លើងឡើងលើ៣គ្រាប់ទៀតផង។ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯភ្នំពេញភ្លាមៗតែម្តង។
សមត្ថកិច្ចនគរបាលខេត្តនិងស្រុកនៅព្រឹកថ្ងៃទី១៤វិច្ុឆិកា២០១៥បានចុហទៅពិនិត្យកលន្លែងកើតហេតុរកខើញសំបកកាទូសអាកាចំនួន១គ្រាប់និងបន្តស្វែងរក២គ្រាប់ទៀត។ក្រុមចោរប្រមូលយកលុយពីជនរងគ្រោះចំនួន១២០០០ដុល្លារក្រៅពីនោះមិនមានបាត់អ្វីទៀតទេ។
ពត៌មានចុងក្រោយបង្ហើបថាក្រោយការចុះស្រាវជ្រាវនិងស៊ើបអង្កេតពីសមត្ថកិច្ចជំនាញពេលនេះមានពន្លឺខ្លះៗហើយមិនយូរមិនឆាប់នឹងឆានទៅដល់ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាតោសបានជាក់ជាមិនខាន ៕
ដោយ៖ សេនាស័ក្តិ