រថយន្ត​TAXI​ ម៉ែត្រ​ របស់​ក្រុមហ៊ុន​ CHOICE​ បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៨​ផ្ទាំង​ សង្ស័យ​អ្នកបើកបរ​ស្រវឹង​

ចែករំលែក៖

​ភ្នំពេញ​៖​ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ច​នួន​៨​ផ្ទាំង​រង​កា​ខូចខាត​បាក់​រាប​ដល់​ដី​ ខណៈ​ដែល​មាន​រថយន្ត​TAXI​ ម៉ែត្រ​១​គ្រឿ​របស់​ក្រុមហ៊ុន​ CHOICE​ បាន​បើក​បោះពួយ​យ៉ាង​លឿន​ហើយ​ក៏​រេ​ចង្កូត​ទៅ​បុក​រង​កា​ខូចខាត​តែ​មិន​មាន​អ្នក​រង​របួស​ទេ​ ។​

IMG-20151114-WA0054

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​រថយន្ត​បង្ករ​ម៉ាក​ KIA​ ព​ណ៍​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2O.1075​ បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​បាក់​អស់​ចំនួន​៨​ផ្ទាំង​ហើយ​រថយន្ត​រង​ការ​ខូចខាត​ភ្លាម​នោះ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​ ក៏​មាន​នគរបាល​ចរាចរណ៍​ក្រុង​មក​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ខាង​ក្រុមហ៊ុន​ចូលខ្លួន​ទៅ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

IMG-20151114-WA0056IMG-20151114-WA0053IMG-20151114-WA0058IMG-20151114-WA0057

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print