ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចការពារព្រះបរមរាជវាំងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ជំនះ ខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសជនជាតិវៀតណាម៣នាក់ ដែលធ្វើសកម្មភាព បង្ហោះយន្តហោះ Drone ដែលបំពាក់កាមេរ៉ា ថតមើលទិដ្ឋភាព ក្នុងព្រះបរមរាជវាំង ។
ហេតុការណ៍ខាលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពពីមន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនជាតិវៀតណាមទាំងបីនាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១មានឈ្មោះ Tran Minh hung ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ c1035879។ ទី២ឈ្មោះ Nong Minh buong ភេទប្រុស អាយុ២៤ ឆ្នាំមុខរបរទេសចរណ៏ ។ ទី៣ ឈ្មោះ Nguyen dung anm ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនB2418979។ ព្រមទាំងស្នាក់នៅផ្ទះសំណាក់ឈ្មោះ TaT TaTToo អាស័យដ្ឋានលេខ៥២E1 ផ្លូវ១២៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា។
ក្រោយឃាត់ខ្លួនបុរសជនជាតិវៀតណាមទាំង៣នាក់នេះរួច សមត្ថកិច្ច បានដកហូតវត្ថុតាំងជាក់ស្តែងមានយន្តហោះ Drone មួយគ្រឿង និងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា