តុលាការសម្រេចឃុំខ្លួនក្រុមជនសង្សយ័ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកកៀនស្វាយ

ចែករំលែក៖

កណ្តាល៖នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោក សាយ សម្ភសន៍សេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជនសង្សយ័ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកកៀនស្វាយ ១២កញ្ចប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តស្ថិតនៅ ឃុំបន្ទាយដែកនឹងឃុំសំរោងធំ ខេត្តកណ្តាល កាលពីថ្ងៃច័ន្ទទី៦រោចខែជេស្ធ ឆ្នាំច សំរិទ្ធិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទ៤ ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទមានទី០ឈ្មោះ ញ៉ាណ ដាវីត ហៅម៉ាប់ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ទី០២ឈ្មោះ យ៉ង់ សិលា ហៅ ខ្លា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០៣ឈ្មោះសួង រាជ ហៅ វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងបីមានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀកស្វាយ ទី០៤ឈ្មោះ ជុំ ឧដ្ឋានសេរី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ លក់ដូរឥវ៉ាន់ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ទី០៥ឈ្មោះ ជា ជាតិ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិមពិតប្រាកដ មានទីលំនៅភូមិព្រែក តាកែវ ឃុំសំរោងធំ ស្រុកកៀស្វាយ។

អាវុធហត្ថស្រុកកៀនស្វាយបានអោយដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងអាវុធហត្ថបានចេញល្បាត ពេលមកដល់ចំនុចកន្លែងលាងម៉ូតូស្ថិតភូមិកណ្តាលលើឃុំបន្ទាយដែក។កំលាំងយើងបានឃើញជនម្នាក់ជិះម៉ូតូC១២៥ពណ៍ខ្មៅយ៉ាងលឿនចូលរោងហើយមានគ្នាវាម្នាក់ទៀតទាញទ្វារបិតប្រញាប់ប្រញាល់។មានការសង្ស័យយើងបានដាក់កំលាំងព័ទ្ធកន្លែងនោះ។បានការអនុញ្ញាតិពីម្ចាស់ទីតាំងនឹងមេភូមិចូលរួមយើងបានអនុវត្តន៍ការឆែកឆេរម៉ោង១៦.៣០នាទីថ្ងៃខែឆ្នាំដដែល។

ឃាត់ខ្លួនជនសង្ស័យ២នាក់
ឈ្មោះ ញ៉ាណ ដាវីតហៅ ម៉ាប់ និងឈ្មោះយ៉ង់ សីលា ហៅខ្លា ភេទប្រុស អាយុ២៨ឆ្នាំ ចាប់យកបានម្សៅក្រាមពណ៍ស សង្ស័យសារធាតុញៀន (ម៉ាទឺកកក)ចំនួន០៥កញ្ចប់  តូច០៣កញ្ចប់ មធ្យម០២កញ្ចប់ កាំភ្លើងឆ្នៃបាញ់គ្រាប់កង់ចំនួន០២ដើមនឹងគ្រាប់០២កូនប្រអប់សំភារៈសំរាប់ជក់នឹងវេចខ្ចប់មួយចំនួន។បន្ទាប់ពីការសាកសួររួចជំនាញ អហ ស្រុកកំពង់បន្ត រនិតិវិធីនឹងសុំគោលកាណ៍ដឹកនាំអនុវត្តន៍បន្តរនៅព្រឹកនេះទៀត។

ដោយមានការរឆ្លើយបំភ្លឺរបស់ជនសង្ស័យឈ្មោះញ៉ាណ ដាវីត ទើបជំនាញខេត្តនឹងស្រុកចំនួន១៩នាក់មធ្យោបាយរថយន្ត០៤គ្រឿងដឹកនាំដោយលោក វ/ទោ ពិន ច័ន្ទតារ៉ា នាយរងសេនាធិការទទួលជំនាញគ្រឿងញៀនខេត្តនឹងដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញា លាវ ស្រេង។បានអនុវត្តន៍ឆែកឆេរលំនៅដ្ធានឈ្មោះ ជុំ ឧដ្ឋានសេរី ធ្វើការឃាត់ខ្លួនឈ្មោះ ជុំ ឧដ្ឋាន សេរី និងឈ្មោះ សួងរាជ រកឃើញសាធាុញៀន០៥កញ្ចប់តូច សំភារៈជក់នឹងវេចខ្ចប់មួយចំនួន។ជញ្ចីងសំរាបថ្លឹងគ្រឿងញៀន០១.ទូរស័ព្ទ០១គ្រឿង។រួចបន្តរ
ទៅឆែកលំនៅដ្ឋាន(ម្ចាស់មិននៅ)ស្ថិតភូមិជ័យឧត្តម២ឃុំសំរោងធំ។

ឃាត់ខ្លួនបានឈ្មោះ ជា ជាតិ រកឃើញសារធាតុញៀន០២កញ្ចប់មធ្យម។សំភារៈវេចខ្ចប់មួយចំនួន។ដាវដែកចំនួន០១ ទូរស័ព្ទ០១គ្រឿង៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print