ទឹកស្ទឹងមង្គលបូរី ឆក់យកជីវិតក្មេងប្រុស៣នាក់បងប្អូន ក្នុងពេលតែមួយ

ចែករំលែក៖

បន្ទាយមានជ័យៈ ក្មេងប្រុសបីនាក់ ជាបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ ខណៈដែលពួកគេនាំគ្នាចុះមុជទឹកស្ទឹង។ ហេតុការណ៍ដ៏គួរឲ្យ​សង្វេគនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណ៣និង៣០នាទីរសៀល​ទៅម៉ោង៧ និង៣០នាទីព្រលប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទឹកស្ទឹងមង្គលបូរីក្បែរស្ពានរថភ្លើង ស្ថិតក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្មេងប្រុសរងគ្រោះ១-ឈ្មោះ​ ខុម​ ធារ៉ាហៅមៀវ​ អាយុ៧ឆ្នាំ ២​ ឈ្មោះ​ សាវី​ ឌីម៉ង់​ អាយុ៧ឆ្នាំ ៣ឈ្មោះ​ ខុម​ វ៉ាន់កន​ អាយុ៧ឆ្នាំ។

សមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុសទាំងបីរស់នៅជាមួយតាយាយ ​រីឯឪពុកម្តាយបានចេញទៅធ្វើការនៅប្រទេសថៃ​អស់ យូរៗទើបមលលេងម្តង។ នៅចំពោះមុខសមត្ថកិច្ចលោកតាឈ្មោះ​ ហុង​ សុខុម​ អាយុ៦៨ឆ្នាំ​ បាននិយាយថា គាត់បានបាត់ចៅទាំងបីឈឹងមិនដឹងថាទៅណាមកណា។ គាត់ពីរនាក់យាយតាខំតែដើររក​ហើយសួរគេសួរឯងថា មានឃើញចៅប្រុសទាំងបីនាក់អត់។ គ្មាននរណាម្នាក់បានដឹង និងឃើញក្មេងប្រុសទាំងបីនាក់នោះទេ

លុះសួរគេឯងមិនឃើញគាត់ក៏បានដើរទៅមាត់ស្ទឹង​ ក៏ឃើញខោអាវចៅស្រាតដាក់ចោលនៅមាត់ច្រាំង​ ដោយឡែកអត់ឃើញតែចៅប្រុសទាំងបី​ក៏សន្និដ្ឋានថា ចៅប្រុសទាំងបីប្រាកដជាលង់ទឹក​ ហើយក៏ស្រែកឲ្យ​អ្នកភូមិជួយមុជទឹករាវរក។ អ្នកភូមិបានរកឃើញនឹងស្រង់ក្មេងប្រុសបានពីរនាក់​នៅក្រោយហេតុ​ ដោយឡែកក្មេងប្រុម្នាក់ទៀត ទើបតែរកឃើញនៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
...

សពក្មេងប្រុសទាំងបី​ បច្ចុប្បន្នកំពុងតែធ្វើបុណ្យនៅគេហដ្ឋានខាងលើ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕សំ វិច្ឆិកា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print