ព័ត៌មានថ្មី ផ្ទុះធុងហ្គាសនៅរោងក្រឡឹងក្នុងសាលាបច្ចេកទេសដុងបូស្កូ ស្លាប់មនុស្សម្នាក់បំបែកសាកសពខ្ទេច ចែករំលែក៖ក្រុងព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់ជាបឋមថា នៅក្នុងសាលាបច្ចេកទេសដុងបូស្កូ ក្រុម១៨ភូមិ៥សង្កាត់៤ក្រុងព្រះសីហនុ មានករណីផ្ទុះ ធុងហ្គាស នៅរោងក្រឡឹង មួយកន្លែង ក្នុងសាលានេះ បណ្តាលអោយមនុស្សម្នាក់ស្លាប់បែកសាកសពខ្ទេចខ្ទី និងមនុស្ស៧នាក់ផ្សេងទៀតរងរបួស កាលពីវេលាម៉ោងជិត២រសៀលថ្ងៃ៧មិថុនា២០១៨នេះ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ35 ឆ្នាំ មុខរបរប្រធានផ្នែកជាងក្រឡឹង មានទីលំនៅ ស្នាក់នៅផ្ទះជួលក្រុម10 ភូមិ3 សង្កាត់1 ក្រុងខេត្តព្រះសីហនុ។ចំណែកអ្នករងរបួសបានបញ្ជូនទៅមន្ទីរសង្រោះភ្លាមៗ ៕ ឆ្លាម សមុទ្រ ... ចែករំលែក៖